បន្ទាប់ពីទិញកីឡាករថ្មីមួយចំនួនមកកាន់ក្លិប រួចមក ក្រុមយក្សអេស្ប៉ាញ FC Barcelona នឹងបញ្ចេញកីឡាករចេញខ្លះ នៅរដូវក្តៅខាងមុខនេះ ក្នុងគោលបំណងបន្ថែមសមាជិកថ្មីទៀត។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Talk Sports បានឲ្យដឹងថា កីឡាករ Gerard Deulofeu របស់ក្រុម Barcelona កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមដែលមកពីលីគកំពូលអ៊ីតាលី និងអង់គ្លេស។ ក្នុងនោះដែរ សម្រាប់ក្រុមនៅអ៊ីតាលីវិញ មានដល់ទៅ ៣ក្រុមដែលចង់បាន Gerard Deulofeu ដែលក្នុងនោះរួមមានដូចជាក្រុមយក្ស Inter Milan, ចចក Roma និងក្រុមកំពុងគ្រងកំពូលតារាង Serie A គឺ Napoli ។ យ៉ាងណាវិញនោះ សម្រាប់ក្រុមនៅអង់គ្លេសវិញ មានតែមួយប៉ុណ្ណោះ គឺក្រុម Watford ដែលចង់បានកីឡាករអេស្ប៉ាញរូបនេះ មកកាន់ក្លិប នៅរដូវក្តៅខាងមុខនេះ។
ដូច្នេះហើយ កីឡាករ Gerard Deulofeu នឹងធ្វើឲ្យសមរភូមិកាន់តែតានតឹង នៅពេលខាងមុខនេះ ដែលក្រុម Inter Milan, Roma, Napoli និង Watford ដែលកំពិងប្រជែងចង់បានកីឡាករ Gerard Deulofeu ពីក្រុម Barcelona ។



មតិយោបល់