ក្រុមបាល់ទាត់ Manchester City នៅតែធ្វើបានយ៉ាងល្អ ដោយរក្សាកំពូលតារាងដាច់ពិន្ទុដដែល ក្រោយពីយកឈ្នះក្រុមសារិកាព្រៃ Newcastle ៣-១ យប់មិញនេះ។
ក្នុងនោះដែរខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero គឺជា Top Scorer របស់ក្រុម Manchester City ដែលកីឡាកររូបនេះ អាចរកបាន Hat trick ពោលស៊ុត៣គ្រាប់ម្នាក់ឯង ក្នុងចំណោមទាំង៣គ្រាប់របស់ក្រុម ដែលស៊ុតចូល Newcastle ។ ៣គ្រាប់របស់ របស់ក្រុម Manchester City ដែល Aguero ស៊ុតបាននៅនាទីទី៣៤,ដោយបាល់១១ម៉ែត្រនៅនាទីទី ៦៣ និង គ្រាប់ចុងក្រោយនៅនាទីទី៨៣ ខណៈក្រុមភ្ញៀវ Newcastle រកបានត្រឹម១គ្រាប់សងវិញប៉ុណ្ណោះ ដែលជាការស៊ុតរបស់កីឡាករ Jacob Murphy នៅនាទីទី៦៧ ។
ដូច្នេះហើយ ក្រុម Manchester City នៅតែបន្តឈរកំពូលតារាង Premier League ដដែល ដោយនាំមុខដាច់ ១២ពិន្ទុលើក្រុមបីសាចក្រហម Manchester United ដែលជាគូប្រជែងដ៍ធំនោះ។



https://www.youtube.com/watch?v=bhKtHu7iHEQ
មតិយោបល់