ព័ត៌មានកីឡា

Neymar៖ មនុស្សគ្រប់គ្នា គិតថាខ្ញុំមកទីនេះដើម្បីលុយ តែអ្នកទាំងអស់គ្នា នៅមិនទាន់យល់ពីខ្ញុំច្បាស់ឡើយ

នៅក្នុងការធ្វើសន្និសិទសារពត៌មាន ដែលកំពូលខ្សែប្រយុទ្ធប្រេស៊ីល បានធ្វើឡើង នៅក្នុងការចុះហត្ថលេខាផ្លូវការណ៍ ក្នុងការផ្លាស់ទៅកាន់ក្រុម PSG នោះ Neymar បានបកស្រាយពីបញ្ហា ឲ្យអ្នកគាំទ្រជាច្រើន បានយល់ច្បាស់ពីការចាកចេញពី Barcelona នេះ។

តម្លៃខ្លួន និងតម្លៃពលកម្ម ដ៍មហិមា ដែល Neymar ផ្លាស់ទៅកាន់ Paris Saint Germain នេះ បានក្លាយជាចំណោទសម្រាប់អ្នកគាំទ្របាល់ទាត់ ជាពិសេសអ្នកគាំទ្រក្រុម Barcelona មួយចំនួន ដែលបានគិតថា ការផ្លាស់ទៅ កាន់ PSG របស់ Neymar នេះដោយសារតែ កីឡាកររូបនេះសម្លឹងឃើញលុយច្រើនជាងកេរ្តិ៍ឈ្មោះ។ យ៉ាងណាវិញ នៅក្នុងសន្និសិទសារពត៌មាន Neymar បាននិយាយថា៖
មនុស្សគ្រប់គ្នា តែងតែគិតថាខ្ញុំ មកទីនេះដើម្បីលុយ តែអ្នកទាំងអស់គ្នាយល់ខុសហើយ លុយមិនសំខាន់សម្រាប់ខ្ញុំឡើយ គឺកិត្តិយសទេ ដែលសំខាន់សម្រាប់ខ្ញុំ។ Neymar បានបន្តទៀតថា៖ មនុស្សគ្រប់គ្នា មានក្តីស្រម៉ៃរៀងៗ ខ្លួន ប្រសិនបើក្តីស្រម៉ៃរបស់យើង ត្រូវបរាជ័យដោយសារលុយនោះ នោះវានឹងក្លាយជាការបរាជ័យយ៉ាងធំមួយក្នុងជីវិតរបស់យើង។ ខ្ញុំនៅ Barcelona ថ្វីត្បិតតែទទួលបានជោគជ័យជាមួយក្លិប តែសម្រាប់ខ្លួនខ្ញុំផ្ទាល់វិញ មិនបាច់និយាយ ក៍អ្នកទាំងអស់គ្នាដឹងដែរ។

សម្តីទាំងអស់នេះហើយដែល Neymar បានផ្ញើរទៅដល់អ្នកគាឲទ្រជាច្រើនដែលបានមើលមករូបគេ ក្នុងផ្លូវអវិជ្ជមាន នាពេលកន្លងមក។ ដូច្នេះហើយ បើទោះបីជា ជោគជ័យ ឬមិនជោគជ័យ នៅក្រុម Paris Saint Germain ក៍ Neymar មិនស្តាយក្រោយឡើយ ព្រោះថានេះគឺជាការសម្រឹចចិត្តរបស់កំពូលខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ។

មតិយោបល់