នេះគឺជារឿង ដ៍ភ្ញាក់ផ្អើលមួយ ដែលក្រុមជើងខ្លាំង Barcelona មិនអាចយកឈ្នះបាន លើក្រុមលំដាប់ទាបមួយ ក្នុងប្រទេសអេស្ប៉ាញបាន។
ថ្វីបើមិនមានវត្តមាន Lionel Messi ក្នុងការប្រកួតនេះ ក៍ដោយតែក្រុម Barcelona បានដាក់កីឡាករសំខាន់ៗលេងសឹងទាំងអស់ Dani Suarez ជាដើម ក្នុងការប្រកួតជាមួយក្រុម Gimnastic តែក្រុមយក្សអេស្ប៉ាញមួយនេះ លេងបានត្រឹមស្មើ ១-១ ប៉ុណ្ណោះ។ អ្វីដែលជារឿង ដ៍អស្ចារ្យនោះ គឺក្រុម Gimnastic បានបើកការវាយលុក រហូតធ្វើការនាំមុខក្រុម Barcelona ១គ្រាប់មុន តាំងពីដើមតង់ទី១ ពោលនៅនាទីទី ១១ ដោយកីឡាករ Barreiro ដែលជាហេតុធ្វើឲ្យសម្ពាធធំ ធ្លាក់លើក្រុម Barcelona ។ ការវាយលុកឥតល្ហែ របស់ក្រុម Barcelona ហាក់គ្មានប្រសិទ្ធិភាពឡើយ ដែលធ្វើឲ្យតង់ទី១ ក្រុម Gimnaatic បាននាំមុខបណ្តោះអាសន្ន ១-០ លើក្រុម Barcelona ។
ឈានចូលដល់តង់ទី២ ក្រុម Barcelona នៅតែបន្តការវាយលុកដដែល រហូតដល់អាចរកគ្រាប់បាល់ បាន ១គ្រាប់តាមស្មើវិញ នៅនាទីទី ៧៩ដោយខ្សែប្រយុទ្ធ Alcacer ដែលបាននាំឲ្យក្រុម Barcelona មានទឹកមាត់លេបឡើងវិញ។ ក្រុមទាំង២នេះ បានរក្សាលទ្ធផល ១-១ នេះរហូតដល់ចប់ការប្រកួត ជាហេតុធ្វើឲ្យក្រុម Barcelona រងភាពអាម៉ាស់យ៉ាងខ្លាំង ដែលមិនអាចលេងឈ្នះក្រុមលីគលំដាប់ទាបមួយ នៅអេស្ប៉ាញបាន។
តោះមកទស្សនា វីដេអូ ការប្រកទតរវាងក្រុម Gimnastic និងក្រុម Barcelona ខាងក្រោមនេះ៖
https://www.youtube.com/watch?v=-NT4t8WVYVs
មតិយោបល់