ព័ត៌មានកីឡា

ណាហ្គាវើល ធ្លាក់មកលេខ២ វិញក្រោយចាញ់ក្រុមថ្មី (វីដេអូ)

បន្ទាប់ពី ​ណាហ្គាវើល ​រង​បរាជ័យជាលើកដំបូង​នា​រដូវកាល ​២០១៨ នេះ ក្រោមថ្វីជើងក្រុមថ្មី វិសាខា​ ៣-០​ ខណៈ​ បឹងកេត​ លត់​ អង្គរថាយហ្គឺរ​ ៤-០​ នៅ​ស្តាតចាស់​ កាលពីថ្ងៃសៅរ៍​ទី២ ខែមិថុនា​នេះ បានធ្វើឲ្យរបូត​កំពូល​តារាង​មិត្តហ្វូនខេមបូឌានលីគ​ ត្រឹម​សប្ដាហ៍​ទី៨​ ទៅក្រុមការពារជើងឯកវិញ។

ឆ្លងកាត់ ៨ ​ប្រកួត ពេលនេះ​ បឹងកេត មាន ២០ពិន្ទុ ​ពីច្រើន​ជាង ​១ពិន្ទ ​លើ​ ណាហ្គាវើល​ ដែលមាន ​១៩ពិន្ទុ​ ស្របពេលដែល វិសាខា​ ឡើង​មកលេខរៀងទី៣វិញ​ដោយមាន ១៦ពិន្ទុ​ ឯប៉ូលិស​ធ្លាក់​ទៅលេខ៤៕

 

https://www.youtube.com/watch?v=O3y6D7sELE0&t=62s

https://www.youtube.com/watch?v=uPRJ6nADC9M&t=154s

មតិយោបល់