បន្ទាប់ពីបញ្ចប់ការប្រកួតនៅលើទឹកដី Stamford Bridge ដោយលទ្ធផលស្មើគ្នា ១-១ រួចមក ខ្សែប្រយុទ្ធដ៍ឆ្នើមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានបង្កើតកំណត់ត្រាថ្មី របស់រូបគេ ដោយអាចរកគ្រាប់បាល់ដំបូងក្នុងការប្រកួតជាមួយក្រុមតោខៀវ Chelsea ។
លទ្ធផល ១-១ នេះ ពិតជាប្រសើរខ្លាំងណាស់ សម្រាប់ក្រុម Barcelona ក្នុងការបកត្រឡប់ទៅកាន់ទឹកដីរបស់ពួកគេវិញ នៅការប្រកួតជើងទី២ ចុងខែក្រោយនេះ។ ក្រុមម្ចាស់ផ្ទះ តោខៀវ Chelsea អាចរកគ្រាប់បាល់នាំមុខមុន នៅនាទីទី ៦២ ដោយការទាត់បញ្ចូលទីរបស់កីឡាករប្រេស៊ីល Willian ជាហេតុធ្វើឲ្យ Chelsea មានក្តីសង្ឃឹមយ៉ាងខ្លាំង។ យ៉ាងណាវិញ ការភ្លាត់ស្នៀតរបស់ខ្សែការពារក្រុម Chelsea បានធ្វើឲ្យ Lionel Messi បង្កើតកំណត់ត្រាថ្មី ដោយអាចរកគ្រាប់បាល់បញ្ចូលទីដំបូងបំផុតរបស់គេលើក្រុម Chelsea ក្រោយពីការបញ្ជូនបាល់យ៉ាងស្អាត ពីសំណាក់កីឡាករ Andres Ineista នៅនាទីទី ៧៥ ។
គួរបញ្ជាក់ផងដែរថា Lionel Messi បង្ហាញខ្លួន ក្នុងជំនួបជាមួយ Chelsea ៩លើកមកហើយ ដែលនេះ គឺជាគ្រាប់បាល់ដំបូងហើយ ដែលតារាបាល់ទាត់ដ៍ឆ្នើម ពោរពេញទៅដោយប្រជាប្រិយភាពរូបនេះ អាចស៊ុតបញ្ចូលទីក្រុមតោខៀវ Chelsea បាន។



https://www.youtube.com/watch?v=42gEuv-K0fs
មតិយោបល់