ក្រុមកាំភ្លើងធំ Arsenal កាន់តែប្រឈមយ៉ាងខ្លាំង បន្ទាប់ពីក្រុម Man City, Liverpool និងក្រុមជើងខ្លាំង Barcelona បានប្រជែង ក្នុងការទិញយក Thomas Lemar ពីក្រុម Monaco ។
ការប្រជែងពីសំណាក់ក្រុមធំៗ បែបនេះ គឺជាក្តីបារម្ភយ៉ាងខ្លាំង របស់លោក Arsene Wenger អ្នកចាត់ការក្រុម Arsenal ដែលតាមប្រមាញ់ ខ្សែបម្រើរូបនេះយូរណាស់មកហើយ។ ជាក់ស្តែងណាស់ ក្រុម Arsenal បានចរចារទិញ Lemar ក្នុងតម្លៃប្រមាណជា ៥០លានផោន ម្តងរួចមកហើយ ស្របពេលដែល Man City និង Liverpool ហ៊ានចំណាយខ្ទង់ទំហំទឹកប្រាក់ ដូចគ្នានេះដែរ។ យ៉ាងណាវិញ អ្វីដែលលោក Arsene Wenger បារម្ភនោះគឺ ការចូលខ្លួន របស់ក្រុម Barcelona មកប្រជែងទិញ Lemar នេះ។ Barcelona អាចនឹងចំណាយទឹកប្រាក់ច្រើនជាង ៥០លានផោន ដើម្បីទិញ Lemar ព្រោះថាក្រុមយក្សអេស្ប៉ាញមួយនេះ សល់លុយយ៉ាងច្រើនបន្ទាប់ពីលក់ Neymar ។
ដូច្នេះហើយ ក្តីសង្ឃឹមរបស់ក្រុមកាំភ្លើងធំ Arsenal ត្រូវបាត់បង់មួយផ្នែកធំ តែយ៉ាងណាក៍ដោយ លោក Arsene Wenger នៅតែមិនរុញរាឡើយ ក្នុងការប្រជែងទិញយក Thomas Lemar រហូតដល់ទីបញ្ចប់។ រង់ចាំមើលថា តើ រវាងក្លិបធំទាំង៣ របស់អង់គ្លេស និងក្រុមយក្សអេស្ប៉ាញ តើអ្នកណា នឹងអាចទិញបាន កីឡាកររបស់ក្រុម Monaco រូបនេះ។
មតិយោបល់