ព័ត៌មានកីឡា

Massimo Mirabelli៖ ទ្វាររបស់ក្រុម AC Milan កំពុងតែរង់ចាំ ការត្រឡប់មកវិញរបស់ Zlatan Ibrahimovic

លោក Massimo Mirabelli នាយកប្រតិបត្តិក្រុមបីសាចក្រហម AC Milan បានឲ្យដឹងតាមរយៈ The Sun ថា ក្រុមយក្សអ៊ីតាលី មួយនេះ ត្រៀមខ្លួនជានិច្ច ក្នុងការទទួលយក ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ Zlatan Ibrahimovic ត្រឡប់មកវិញ។

ជាការពិតណាស់ ការសម្រេចបន្ត ឬមិនបន្តនៅ Man Utd នឹងត្រូវដឹងលទ្ធផល នៅថ្ងៃទី ១៥ សីហា ខាងមុខនេះហើយ បន្ទាប់ពី កុងត្រារបស់ខ្សែប្រយុទ្ធរូបនេះ បានអស់សុពលភាព។ យ៉ាងណាវិញ លោក Massimo Mirabelli នាយកប្រតិបត្តិក្រុម AC Milan មានក្តីបំណងចង់បាន Zlatan Ibrahomovic ត្រឡប់មកវិញយ៉ាងខ្លាំង។ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុមបីសាចក្រហម AC Milan ត្រៀមខ្លួនទទួលយក ខ្សែប្រយុទ្ធស៊ុយអ៊ែត រូបនេះ ត្រឡប់មកកាន់ អ៊ីតាលីវិញ។ ថ្វីបើ របួសជង្គង់របស់ Zlatan មិនទាន់ជាស្រួលបួលនៅពេលនេះ ក៍ដោយ តែក្រុម AC Milan មិនរារែកចិត្ត ក្នុងការទទួលយកឡើយ។

គួរបញ្ជាក់ផងដែរថា Zlatan Ibrahimovic ធ្លាប់ជាអតីតកីឡាករ របស់ក្រុម AC Milan កាលពី ៥ឆ្នាំមុន ដោយស៊ុតបាន ៥៦គ្រាប់ ក្នុងការបង្ហាញខ្លួនបាន ៨៥ប្រកួតឲ្យក្រុម AC Milan មុនផ្លាស់ទៅកាន់ ក្រុម Paris Saint Germain នៅក្របខ័ណ្ឌកំពូលរបស់ប្រទេសបារាំង។ ដូច្នេះហើយ នៅពេលខាងមុខនេះ លោក Massimo Mirabelli សង្ឃឹមថា Zlatan Ibrahimovic នឹហបោះបង់ចោលក្រុមបីសាចក្រហម Manchester United ដោយសម្រេចត្រឡប់មកកាន់ក្រុមបីសាចក្រហម AC Milan វិញ។

មតិយោបល់