ក្រុមយក្សអេស្ប៉ាញ Real Madrid បានយកឈ្នះក្រុមបីសាចក្រហម Manchester United ២-១ ក្លាយជាជើងឯក UEFA Super Cup ជាលើកទី៤ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបមួយនេះ។
ជ័យជម្នះ ដែលក្រុម Real Madrid ធ្វើបានកាលពីយប់មិញនេះ បានធ្វើឲ្យក្រុមយក្ស Real Madrid បានបំបែកកំណត់ត្រា រយៈពេល ២៧ឆ្នាំកន្លងមករបស់ FIFA ។ Real Madrid បានក្លាយជាក្រុមបាល់ទាត់អឺរ៉ុប ដំបូងគេបំផុតក្នុងរយៈពេល ២៧ឆ្នាំចុងក្រោយនេះ ដែលបានឈ្នះពាន UEFA Super Cup ២ឆ្នាំ ជាប់ៗគ្នា ខណៈ AC Milan ធ្លាប់ធ្វើបានកាលពីឆ្នាំ ១៩៨៩-១៩៩០។ គួរបញ្ជាក់ផងដែរថា ការប្រកួតនេះ កំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មិនបានលេងពេញឡើយ ពោលគឺនៅនាទីទី ៨៣ ទើបដូរចូលជំនួសកីឡាករ Karim Benzema ។
យ៉ាងណាក៍ដោយ ក្រុម Real Madrid នៅតែអាចយកឈ្នះលើក្រុម Man Utd ក្នុងលទ្ធផល ២-១ ដែល ២គ្រាប់ របស់ Real Madrid រកបានដោយ កីឡាករ Casemiro នៅនាទីទី ២៤ និង Isco នៅនាទីទី ៥២ ខណៈក្រុម Man Utd រកបានត្រឹម១គ្រាប់ សងវិញប៉ុណ្ណោះ ដោយការស៊ុតរបស់ ខ្សែប្រយុទ្ធ Romelu Lukaku នៅនាទីទី ៦២ ។ ក្រុមទាំង២ នៅតែបន្តការវាយបកទៅវិញទៅមក តែមិនអាចធ្វើអ្វីគ្នា បានឡើយ ដោយរក្សាគ្រាប់បាល់ ២-១ ថេរ ជាហេតុធ្វើឲ្យ Real Madrid លើកពាន UEFA Super Cup ២ឆ្នាំជាប់ៗគ្នា។
ខាងក្រោមនេះ ជាការប្រកួតហាយឡាយរវាងក្រុម Man Utd និង Real Madrid ក្នុងការដណ្តើមពាន UEFA Super Cup យប់មិញនេះ។
https://www.youtube.com/watch?v=9SWcEkTR__I
មតិយោបល់