តើក្នុងអំឡុងពេលមករដូវ ស្ត្រីត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ? ពេលមករដូវម្តងៗមនុស្សស្រីមានការប្រែប្រួលអារម្មណ៍មួម៉ៅច្រើន មានការឈឺចាប់ក្នុងពោះ និងកើតមានបញ្ហាចេញមុននៅលើស្បែកជាដើម។
ជាធម្មតានៅពេលដែលមករដូវ រាងកាយរបស់មនុស្សស្រីនឹងមានការប្រែប្រួលនៃអ័រម៉ូនពីរសំខាន់ៗ គឺ oestrogen និង testosterone ។ នៅពេលដែលអ័រម៉ូនកើនឡើងកាន់តែខ្លាំង ស្បែកនឹងផលិតខ្លាញ់ហួសប្រមាណ ធ្វើឲ្យមានការរលាក ហើយរន្ធរោមចុះខ្សោយ។ លទ្ធផល ស្បែកផ្ទុះមុនកាន់តែច្រើន ហើយបញ្ហានេះប៉ះពាល់ដល់មនុស្សស្រីចំនួន ៦០ភាគរយក្នុងពេលមករដូវ។
រឿងដែលពិបាកនោះ គឺអ្នកមិនអាចគ្រប់គ្រងការប្រែប្រួលនៃអ័រម៉ូនទាំងពីរនេះបានទេ ប៉ុន្តែមានមធ្យាបាយអាចការពារការចេញមុនបាន។
ទទួលទានទឹក
ជំហ៊ានដំបូងដែលស្ត្រីគ្រប់រូបត្រូវធ្វើនោះ គឺការទទួលទានទឹកឲ្យបានច្រើន ព្រោះក្នុងអំឡុងពេលនេះរាងកាយពោរពេញទៅដោយជាតិពុល ដែលបង្កឲ្យស្បែកកើតមុន។ ប្រសិនបើអ្នកទទួលទានទឹកបានគ្រប់គ្រាន់ វានឹងជួយបណ្តេញជាតិពុលចេញពីរាងកាយ ហើយស្បែកក៏មានភាពស្រស់ស្អាតផងដែរ។
ទទួលទានបន្លែផ្លែឈើ
ក្នុងពេលនេះ អ្នកត្រូវព្យាយាមទទួលទានបន្លែ និងផ្លែឈើស្រស់ឲ្យបានច្រើន ព្រោះវាសម្បូរទៅដោយវីតាមីន និងប្រូតេអ៊ីន ចាំបាច់ដែលអាចទប់ស្តាត់ការកើតមុនបាន។
ជៀសវាងទទួលទានអាហារមានជាតិខ្លាញ់
យើងដឹងហើយថា ការប្រែប្រួលនៃកម្រិតអ័រម៉ូន អាចធ្វើឲ្យក្រពេញកោសិកាស្បែកផលិតជាតិខ្លាញ់ច្រើន តែប្រសិនបើអ្នកញ៉ាំអាហារដែលសម្បូរជាតិខ្លាញ់ទៀតនោះ វាអាចគ្រោះថ្នាក់ដល់ស្បែកកាន់តែខ្លាំង។
ការលាងសម្អាតផ្ទៃមុខ
អ្នកត្រូវប្រើផលិតផលសម្អាតផ្ទៃមុខដែលមានគុណភាពល្អ មកលាងសម្អាតជាតិខ្លាញ់នៅលើផ្ទៃមុខមួយថ្ងៃឲ្យបានពីរដង។
ជៀសវាងប្រើប្រាស់គ្រឿងសំអាង
ការប្រើប្រាស់គ្រឿងសំអាងក្នុងអំឡុងពេលនេះ អាចបណ្តោលឲ្យជាតិខ្លាញ់នៅកកុញជាប់នឹងផ្ទៃមុខកាន់តែច្រើនឡើង ហើយប្រសិនបើអ្នកលាងជម្រះមិនស្អាតទេមុននឹងផ្ទុះឡើងកាន់តែច្រើនដែរ។
ជៀសវាងទឹកដោះគោ
កុំថាឡើយទឹកដោះគោ សូម្បីតែផលិតផលដែលធ្វើពីទឹកដោះគោ ក៏អ្នកគួរតែជៀសវាងដែរ ព្រោះវាអាចបណ្តោលឲ្យអាចបណ្តោលឲ្យអ័រម៉ូនកើនឡើងកាន់តែខ្លាំង៕
ប្រភពៈ boldsky
មតិយោបល់