ព័ត៌មានកីឡា

U22 វៀតណាម បានលុតក្រុមរបស់កូរ៉េខាងក្បូងយ៉ាងដំណំក្នុងជំនួបត្រៀមស៊ីហ្គេម ខណៈនៅពូលជាមួយកម្ពុជា

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម ២២ឆ្នាំ បានប្រកួតឈ្នះក្រុម Busan FC របស់កូរ៉េខាងត្បូង ដោយលទ្ធផល ៦ទល់១ មុននេះបន្តិច នាប្រទេសកូរ៉េខាងត្បូងផ្ទាល់ ក្នុងជំនួបមិត្តភាពដើម្បីត្រៀមខ្លួននៅស៊ីហ្គេម ខណៈដែលនៅក្នុងពូល B ជាមួយ U22 កម្ពុជា។

ព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games 2017) លើវិញ្ញាសារបាល់ទាត់បុរស ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី នាពាក់កណ្ដាលខែនេះ ដោយក្រុមជម្រើសជាតិវៀតណាម ស្ថិតនៅពូលជាមួយនិងក្រុមកម្ពុជា។ យ៉ាងណាក៏ដោយ U22 កម្ពុជា និងត្រូវប្រឈមជាមួយក្រុមដែលខ្លាំងៗ មានទាំងក្រុមជើងខ្លាំងនៅអាស៊ាន(ថៃ) និង ឥណ្ឌូនេស៊ី បានដាក់គាលដៅសម្រាប់លើកពានេះទៀតផង។

គួរបញ្ជាក់ថា នៅក្នុងពូល B ជាមួយ ជម្រើសជាតិអាយុក្រោម២២ឆ្នាំ កម្ពុជា រួមជាមួយ វៀតណាម, ថៃ, ទីម័រខាងកើត និងហ្វីលីពីន ខណៈការប្រកួតគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី ១៥ ខែ សីហា ខាងមុខនេះ៕

មតិយោបល់