ព័ត៌មានកីឡា

Real Madrid បានដាក់តម្លៃឲ្យ Juventus ខ្ចីជើង Kovacic​ ហើយ

យោងតាមប្រភព AS បានលើកឡើងថា Real Madrid ទាមទារថ្លៃ ២៥លានអឺរ៉ូ ពីក្រុមសេះបង្កង់ Juventus លើសំណើរខ្ចីជើងកីឡាករខ្សែបម្រើសញ្ជាតិក្រូអាត Mateo Kovacic។

ការទាមទារតម្លៃថ្លៃបែបនេះ វាហាក់ដូចជា Real Madrid មានបំណង់ចង់បដិសេធសំណើររបស់ Juventus បន្ទាប់ពីកីឡាករវ័យ ២៣ឆ្នាំរូបនេះបញ្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងការប្រកួតមិត្តភាពក្នុងទឹកដីសហរដ្ឋអាមេរិកកន្លងមក។ ម្ចាស់ពានរង្វាន់អ៊ីតាលីត្រូវបានសម្លឹងឃើញកីឡាករជាច្រើនមកបំពេញចន្លោះខ្វះខាតនៅរដូវក្តៅនេះ រួមមាន Blaise Matuidi របស់ក្លិបអ្នកមានបារាំង Paris Saint-Germain កីឡាករ Steven N’Zonzi របស់ក្លិប Sevilla និង Emre Can របស់ក្រុមហង្សក្រហម Liverpool ថែមទៀត។

សូមរំលឹកថា​ កីឡាករដែលមានដើមកំណើតនៅប្រទេសអូទ្រីសនេះ ត្រូវបាន Real ទិញមកក្នុងតម្លៃ ២៩ លានអឺរ៉ូ កាលពីខែសីហាឆ្នាំ ២០១៥ ពីក្រុម Inter Milan​ ។​ រង់ចាំមើលថា ក្នុងតម្លៃ ២៥លានអឺរ៉ូ ដែល Real ដាក់ឲ្យខ្ចីជើងនេះ Juventus យល់ព្រមរឺយ៉ាងណា យើងចាំតាមដានមើលនៅពេលក្រោយទៀត៕

មតិយោបល់