ព័ត៌មានកីឡា

Spurs ត្រៀមបន្ថែមកម្លាំងការពារហើយ ក្រោយពីបាត់បង់ខ្សែការពារមួយចំនួននោះ

ក្រុម Tottenham បានសម្លឹងឃើញខ្សែការពារដ៍ឆ្នើម របស់ក្រុម Ajax Amsterdam កីឡាករ Davinson Sanchez មកជំនួស Walker ដែលកំពុងលេងនៅ Man City ។

ថ្វីបើមកទល់ពេលនេះ ក្រុមរងជើងឯករដូវកាលមុន Tottenham Hotspur មិនទាន់នាំចូលកីឡាករចំណូលថ្មីក៍ដោយ តែក្រុមមួយនេះ មិនបោះបង់ចោលការតាមប្រមាញ់ កីឡាករចំណូលថ្មីឡើយ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Sun បានឲកយដឹងថា Tottenham កំពុងតែ តាមប្រមាញ់ខ្សែការពារ Davinson Sanchez ពីក្រុម Ajax ដើម្បីមកជំនួសតំណែងរបស់ ខ្សែការពារ Walker ដែលបានចាកចេញ ទៅកាន់ក្រុម Man City ក្នុងតម្លៃ ៥០លានផោន។

បើតាមប្រភពដដែល បានឲ្យដឹងទៀតថា Spurs ត្រៀមចំណាយទឹកប្រាក់ ៣៥លានផោន ដើម្បីទិញយក Davinson Sanchez ព្រោះថា ក្រុមជើងខ្លាំងអង់គ្លេសមួយនេះ កំពុងមានវិបត្តិខ្សែការពារយ៉ាងខ្លាំង។ យ៉ាងណាវិញ ក្រុម Tottenham ទំនងជាមានភាគរយខ្ពស់ ក្នុងការនាំយកខ្សែការពារវ័យ២១ឆ្នាំ ជនជាតិហូរឡង់រូបនេះ ព្រោះថា Davinson Sanchez ក៍មានបំណងចង់មកកាន់ អង់គ្លេសដែរ ជាហេតុនាំឲ្យ Spurs មានក្តីសង្ឃឹមខ្ពស់ណាស់។

ដូច្នេះហើយ Davinson Sanchez អាចនឹងក្លាយជាកីឡាករទី១ ដែលក្រុម Tottenham នាំចូលក្នុងរដូវកាលនេះ បន្ទាប់ពីការចាកចេញរបស់កីឡាករមួយចំនួន និងបញ្ហាកីឡាកររបួស។

មតិយោបល់