ព័ត៌មានកីឡា

តោះ! មកមើលការប្រកួតយ៉ាងស្វិតស្វាញរវាងក្រុម Sevilla និង Roma ទាំងអស់គ្នា (វីដេអូ)

ក្រុមជើងខ្លាំងអេស្ប៉ាញ Sevilla បានយកឈ្នះក្រុមជើងខ្លាំងមកពីអ៊ីតាលី Roma ក្នុងលទ្ធផល ២-១ យ៉ាងប្រថិតប្រថោយបក្នុងជំនួបមិត្តភាពយប់មិញនេះ។

ថ្វីបើការប្រកួតធ្វើឡើង ក្នុងទឹកដីអេស្ប៉ាញ មែន តែក្រុមម្ចាស់ផ្ទះ Sevilla ហាក់ដូចជាមិនងាយស្រួលឡើយ ក្នុងការផ្តួលក្រុមមកពីអ៊ីតាលី Roma ។ ជាក់ស្តែងណាស់ ក្នុងការប្រកួតតង់ទី១ ក្រុមទាំង២ បានបើកការវាយលុកយ៉ាងខ្លាំង តែមិនអាចទម្លាយសំណាញ់ទី បានដូចៗគ្នា។ រហូតដល់តង់ទី២នៅនាទីទី ៧៣ ទើបកីឡាករ Escudero របស់ក្រុម Sevilla បានរកគ្រាប់បាល់នាំមុខមុន លើក្រុម Roma ។ ការប្រកួត កាន់តែស្វិតស្វាញឡើង ក្រោយពីក្រុម Sevilla បាននាំមុខមុន ដែលធ្វើឲ្យក្រុម Roma បើកការវាយលុកយ៉ាងខ្លាំង។

ក៍ប៉ុន្តែ ការវាយលុកនេះ ហាក់គ្មានប្រសិទ្ធិភាពឡើយ ព្រោះថា កីឡាករ Nolito រកបាន ១គ្រាប់បន្ថែមទៀត ឲ្យក្រុម Sevilla នសំមុខ ២-០ លើក្រុម Roma នៅនាទីទី ៩០។ បើទោះបីជា ម៉ោងជិតចប់ទៅហើយ ខ្សែប្រយុទ្ធឆ្នើម របស់ក្រុម Roma កីឡាករ Eden Dzeko បានរកគ្រាប់បាល់ ១គ្រាប់តាមពីក្រោយឲ្យក្រុម Roma វិញ នៅនាទីទី៩០ បូក។ដូច្នេះហើយ ក្រុម Sevilla បានយកឈ្ះលើក្រុម Roma ក្នុងលទ្ធផល ២-១ ។

តោះមកទស្សនា ការប្រកួតរវាងក្រុម Sevilla និងក្រុម Roma ខាងក្រោមនេះ៖

https://www.youtube.com/watch?v=WfCNtpoLFec

មតិយោបល់