ព័ត៌មានកីឡា

ក្រុម Chainat Hornbill FC បរាជ័យក្នុងការចរចារជាមួយ Egy

ការចរចារវាង Chainat Hornbill FC និងកីឡាករ Egy Maulana Vikri ត្រូវបានរាយការណ៍ថាក្លិបរបស់ខ្សែប្រយុទ្ធវ័យ ១៧ឆ្នាំ រូបនេះបដិសេធ។

ដូចដែលបានរាយការណ៍ដោយ Goal Thailand អនុប្រធានក្លិប Chainat Hornbill FC លោក Aniruth Nakasai បានបញ្ជាក់ថាក្លិបបរាជ័យក្នុងការចុះហត្ថលេខាជាមួយ Egy ។ លោកបានថ្លែងថា៖ “ក្លិប ពិតជាចាប់អារម្មណ៍នឹងគាត់ហើយនិយាយជាមួយគ្រួសារគាត់។ ប៉ុន្តែពួកគេចង់ឱ្យ Egy លេងបាល់ទាត់នៅអ៊ឺរ៉ុបជាជាងអាស៊ាន។ ដូច្នេះការចរចាបានបញ្ចប់ហើយ។ គ្រួសាររបស់គាត់ក៏សូមអរគុណដល់ក្លិប Chainat ចំពោះចំណាប់អារម្មណ៍របស់យើងចំពោះ Egy ផងដែរ។ ”

សូមបញ្ជាក់ថា Chainat Hornbill FC បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Thai League 2 Championship ឆ្នាំ ២០១៧ និងបានឈានមកក្នុងក្របខ័ណ្ឌ Thai League 1 នៅរដូវកាលក្រោយ៕

មតិយោបល់