ខ្សែប្រយុទ្ធបារាំង វ័យ ៣០ឆ្នាំ Oliver Giroud បានបដិសេធ មិនព្រមផ្លាស់ទៅកាន់ក្រុម Marseille របស់បារាំងឡើយ ដោយបន្តនៅ Premier League នារដូវកាលនេះទៀត។
ប្រធានក្លិប Marseille លោក Rudi Garcia បានព្យាយាម ក្នុងការបញ្ចុះបញ្ចូល ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំរបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Oliver Giroup ឲ្យផ្លាស់ទៅកាន់ League1 របស់បារាំង។ យ៉ាងណាវិញ Giroud បានសម្រេចចិត្ត មិនផ្លាស់ទៅកាន់ក្រុម Marseille ឡើយ ដោយបន្តអនាគត់របស់គេ នៅ Premier League ជាបន្តទៀត។ មូលហេតុចម្បង ដែលបានធ្វើឲ្យ ខ្សែប្រយុទ្ធកម្ពស់ ខ្ពស់រូបនេះ មិនផ្លាស់ទៅកាន់ League1 នោះដោយសារតែ Giroud ទំនងជាចង់ មកលេងឲ្យក្រុម Everton ដែលជាក្រុមខ្លាំងមួយ នៅ Premier League ។
ម្យ៉ាងវិញទៀត នៅ Marseille អាចនឹងធ្វើឲ្យអនាគត់របស់ កីឡាករបារាំងរូបនេះ ត្រូវបញ្ចប់ ក្នុងពេលដ៍ខ្លីខាងមុខនេះ ខណៈ ការមកលេង នៅក្រុម Everton អាចធ្វើឲ្យ កីឡាករវ័យ ៣០រូបនេះ នៅមានអនាគត់វែងឆ្ងាយបន្តទៀត។ ម្យ៉ាងវិញទៀត ការចាកចេញពីក្រុមកាំភ្លើងធំ Arsenal របស់ Giroud នៅមិនទាន់ច្បាស់នៅឡើយទេតែដោយសារក្រុម Arsenal បានទិញខ្សែប្រយុទ្ធថ្មី Alexandre Lacazette ដែលជាហេតុធ្វើឲ្យមានការ គម្រាមដល់តំណែងរបស់ Giroud យ៉ាងខ្លាំង ដែលទំនងជាមិនអាចនន្តនៅទៀតបានឡើយ បើទោះបីជា Giroud មិនចង់ចាលចេញក៍ដោយ។
ដូច្នេះហើយ ការបដិសេធ មិនផ្លាស់ទៅកាន់ក្រុម Marseille គឺជាជម្រើសដ៍ល្អ សម្រាប់ Oliver Giroud ព្រោះថា នៅមានក្រុម Everton ដែលចាំត្រងខ្សែប្រយុទ្ធរូបនេះ។
មតិយោបល់