ព័ត៌មានកីឡា

ក្តៅៗ! កីឡាការិនី កែ ឡេង បានត្រឹមមេដាយប្រាក់ Asian beach Game ក្រោយចាញ់ចិនក្នុងវគ្គផ្តាច់ព្រ័ត្រ

កីឡាការិនីប៉េតង់ឆ្នើមរបស់កម្ពុជា កែ ឡេង ដណ្តើមបានត្រឹមមេដាយប្រាក់នៅ Asian beach Game មុននេះបន្តិច ក្រោយចាញ់កីឡាការិនីចិន ក្នុងវគ្គផ្តាច់ព្រ័ត្រ។

ដៃគូដែលមកពីប្រទេសមហាកំផែង បានបើកការនាំមុខដល់ទៅ ១២ – ០ ប៉ុន្តែម្ចាស់មេដាយពិភពលោករបស់កម្ពុជា បានវាយបកយកពិន្ទុតាមយ៉ាងប្រកៀកប្រកើយ មុនភ្លាត់មួយគ្រាប់នៅជិតចុងបញ្ចប់នៃការប្រកួត ធ្វើឲ្យដៃគូក្រសោបបានជ័យជម្នះដោយលទ្ធផល ៣៨ ទល់និង ២៨។

មតិយោបល់