ព័ត៌មានកីឡា

យល់យ៉ាងណាដែរ ចំពោះកាតក្រហម ដែល Ronaldo ទទួលបានកាលពីយប់មិញនេះ(វីដេអូ)

កាតក្រហម ដែលកំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ទទួលបានយប់មិញនេះ បានក្លាយជាប្រធានបទយ៉ាងក្តៅគគុក សម្រាប់អ្នកទស្សនាបាល់ទាត់ជុំវិញពិភពលោក។

ជាល់ស្តែងណាស់ លោកអាជ្ញាកណ្តាល Ricardo De Burgos បានផ្តល់កាតក្រហម នៅនាទីទី ៨២ ដល់ Ronaldo ខណះពេលដែល Ronaldo ត្រូវបសនដួលនៅមុខទីរបស់ក្រុម Barcelona តាមរយៈការប្រទាញប្រទង់គ្នា ជាមួយខ្សែការពារ Untiti ។ តាមរយៈរូបភាពយឺតៗដែលបង្ហាញឡើងវិញដដែល បានឲ្យយើងឃើញថា Umtiti មានការរុញ បន្តិតលើស្មាខាងក្រោយរបស់ Ronaldo ស្របពេលដែល Ronaldo បានពុតដួលបន្ថែមផង។ យ៉ាងណាវិញ លោក Ricardo De Burgos មិនបានផ្តល់បាល់ ១១ម៉ែត្រ ឬ Free Kick ឲ្យក្រុម Real Madrid ឡើយ បែរជាផ្តល់កាតលឿងវិញដល់ Ronaldo ជាលើកទី២ ខណៈកាតលឿងលើកទី១ ទទួលបាននៅពេលស៊ុតបញ្ចូលទី ហើយដោះអាវលើកដាក់អ្នកទស្សនា ធ្វើឲ្យលោកអាជ្ញាកណ្តាល ជនជាតិអេស្ប៉ាញ រូបនេះ បានដកកាតក្រហម ភ្លាមៗ ឲ្យ Ronaldo នៅពេលដែល Ronaldo បែរខ្នងលើកដៃទាំងសងខាងអោបក្បាល និងមានការអមដោយសម្តី តវ៉ាបន្តិចបន្តួចនោះ។ តាមរយៈការទទួលបានកាត ក្រហម នេះ នឹងធ្វើឲ្យ Ronaldo ខកខានមិនបានចូលរួមការប្រកួត Spanish Super Cup ជើងទី២ ក្នុងទឹកដី របស់ក្រុម Real Madrid នៅរំលងអាធ្រាត្រថ្ងៃអង្គារឡើយ ខណះក្រុម Real Madrid បានឈ្នះក្នុងជើងទី១ ៣- ១។

គួរបញ្ជាក់ផងដែរថា Ronaldo បានប្តូរចូលនៅនាទីទី ៥៨ ជំនួស Benzema ហើយស៊ុតបញ្ចូលទីបាន ១គ្រាប់នៅនាទីទី ៨០ មុនទទួលកាតក្រហម ត្រឹមរយៈពេល ២នាទីទីក្រោយ ពោលនៅនាទីទី ៨២។

តោះមកមើលវីដេអូ បង្ហាញពីការទទួលបានកាតក្រហម របស់ Ronaldo ខាងក្រោមនេះទាំងអស់គ្នា៖

https://www.youtube.com/watch?v=MYDcdp-VNmQ

មតិយោបល់