ព័ត៌មានកីឡា

តោះ! មកស្គាល់ កីឡាករវ័យក្មេង អាយុ ២០-២១ឆ្នាំ ទាំង២១ រូបដែលកំពុងទទួលបានភាពល្បាញល្បី ក្នុងវិស័យបាល់ទាត់ នាពេលបច្ចុប្បន្ននេះ

នៅក្នុងពេលបច្ចុប្បន្ននេះ ក្នុងពិភពបាល់ទាត់ កំពុងតែ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនមែនទែន ពីសំណាក់អ្នកគាំទ្របាល់ទាត់ នៅជុំវិញពិភពលោក។

ជាក់ស្តែងណាស់ ពីមួយឆ្នាំ​ ទៅមួយឆ្នាំបាល់ទាត់ កាន់តែកក្រើក កាន់តែខ្លាំង តែអ្វីដែលខុសប្លែក ពីពេលមុននោះគឺ ក្រុមបាល់ទាត់ ជាច្រើន បានប្រើប្រាស់កម្លាំង របស់កីឡាករ យុវជន យ៉ាងច្រើន ដែលពីមុនមក ភាគច្រើន និយមកីឡាករឆ្នើមៗ ដែលមានបទពិសោធន៍ច្រើន។ ការដាក់យុវជន ឲ្យលេងនេះហើយ គឺជាហេតុផលចម្បង​ ដែលអាចធ្វើឲ្យវិស័យបាល់ទាត់ កាន់តែរីកចម្រើន កាន់តែខ្លាំងឡើង។ ដូច្នេះហើយ ខាងក្រោមនេះ គឺជាកីឡាករវ័យក្មេង ទាំង ២១រូប ដែលកំពុងសាងភាពល្បីល្បាញ ក្នុងវិស័យបាល់ទាត់ នាពេលបច្ចុប្បន្ននេះ ដែលរួមមានដូចជា៖
១. Dele Ali វ័យ២១ឆ្នាំ កំពុងលេងក្នុងក្លិប Tottenham Hotspur

២. Marco Asensio វ័យ២១ឆ្នាំ ជាកីឡាករឆ្នើមរបស់ក្រុមស្តេចស Real Madrid

៣. Julian Brandt កីឡាករវ័យ ២១ឆ្នាំរបស់ក្រុម Bayer Leverkusen

៤. Dani Ceballos កីឡាករវ័យ២១ឆ្នាំ របស់ក្រុមស្តេចស Real Madrid

៥. Kingsley Coman វ័យ២១ឆ្នាំ កំពុងតែប្រកបអាជីព នៅក្រុម Bayern Munich

៦. Moussa Dembele កីឡាករស្បែកខ្មៅ វ័យ២១ឆ្នាំ កំពុងតែលេងឲ្យក្រុមស្កុតលែន Celtic

៧. Ousmane Dembele វ័យ ២០ឆ្នាំរបស់ក្រុម Dortmund ខណ:កីឡាកររូបនេះ កំពុងជាទីពេញចិត្តរបស់ក្រុម Barcelona

៨. Kasper Dolberg កីឡាករវ័យ១៩ឆ្នាំ របស់ក្រុម Ajax Amsterdam

៩. Gianluigi Donnarumma អ្នកចាំទីវ័យ ១៨ឆ្នាំរូបនេះ កំពុងប្រកបអាជីព នៅក្រុម AC Milan ហើយ ក៍ជាទីពេញចិត្តរបស់ ក្លិបធំៗ ជាច្រើន

១០. Gabriel Jesus វ័យ ២០ឆ្នាំ ដែលកំពុងតែទទួឥបានការចាប់អារម្មណ៍យ៉ាងច្រើន ក្នុងការប្រកបអាជីពនៅ Man City

១១. Thomas Lemar វ័យ ២១ឆ្នាំរបស់ក្រុម Monaco ស្របពេលដែលកីឡាករូបនេះ ត្រូវបានក្លិប Arsenal, Liverpool, Man City និង Barcelona ចង់បានយ៉ាងខ្លាំង

១២. Thiago Maia កីឡាករ វ័យ ២០ឆ្នាំរបស់ក្រុម Lille នៅក្នុងប្រទេសបារាំង

១៣. Anthony Martial របស់ក្រុមបីសាចក្រហម Manchester United កីឡាករវ័យ២១ឆ្នាំរូបនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង

១៤. Kylian Mbappe កីឡាករវ័យ ១៨ឆ្នាំរបស់ Monaco រូបនេះ កំពុងតែត្រៀមបំបែកកំណត់ត្រាកីឡាករវ័យក្មេងដែលមានតម្លៃខ្លួនថ្លៃកប់ពពក

១៥. Christian Pulisic កីឡាករមានវ័យ ១៨ឆ្នាំ កំពុងប្រកបអាជីព ជាមួយក្រុម Dortmund

១៦. Marcus Rashford កីឡាករវ័យ ១៩ឆ្នាំរូបនេះ កំពុងតែក្លាយជាខ្សែប្រយុទ្ធយ៉ាងមុតស្រួតរបស់ក្រុម បីសាចក្រហម Manchester United

១៧. Renato Sanches កីឡាករវ័យ ១៩ឆ្នាំរូបនេះ លេងឲ្យក្រុម Bayern Munich ក៍ប៉ុន្តែ កំពុងតែមានពាក្យចរចាមអារាមថា នឹងផ្លាស់មកកាន់ Premier League

១៨. Leroy Sane កីឡាករវ័យ ២១ឆ្នាំរូបនេះ កំពុងតែបង្ហាញទម្រង់លេងយ៉ាងល្អ ឲ្យក្រុម Manchester City

១៩. Youri Tielemans វ័យ ២០ឆ្នាំ ដែលកំពុងតែលេងឲ្យក្រុម Monaco កីឡាកររូបនេះ កំពុងតែមានអនាគត់ល្អ

២០. Julian Weigl កីឡាករវ័យ ២១ឆ្នាំរបស់ក្រុម Dortmund រូបនេះ កំពុងតែបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍

២១. Timo Werner កីឡាករ វ័យ ២០ឆ្នាំរបស់ក្រុម រងជើងឯកអាឡឺម៉ង់ កាលពីរដូវកាលមុន RB Leipzig

មតិយោបល់