ព័ត៌មានកីឡា

SEA Games៖ មុខប៉ះគ្នាល្ងាចនេះ តោះមកមើល U22 កម្ពុជា យកឈ្នះ U22 ហ្វីលីពីន ទាំងបីលើក (វីដេអូ)

ការប្រកួតនៅក្នុងព្រឹត្តិការណ៍ SEA Games 2017 លើកទី ២៩ ដែលប្រទេសម៉ាឡេសុីធ្វើជាម្ចាស់ផ្ទះ ខណ:ដែលវេលាម៉ោង ៧និង៤៥ នាទីល្ងាចនេះ(កម្ពុជា) ក្រុមបាល់ទាត់កម្ពុជាអាយុក្រោម ២២ឆ្នាំ និងត្រូវប្រកួតជាមួយ ក្រុមបាល់ទាត់ហ្វីលីពីនអាយុក្រោម ២២ឆ្នាំ ស្របពេលក្រុមទាំងពីធ្លាប់ជួបគ្នា ៣លើក ដែលកម្ពុជាឈ្នះទាំងអស់។

សូមបញ្ជាក់ផងដែរ ការប្រកួតបើកឆាករបស់ U-22 កម្ពុជា ជាមួយ U-22 ហ្វីលីពីន ជាជំនួបក្នុងពូល B នាវេលាម៉ោង ៧និង៤៥ នាទីល្ងាច (កម្ពុជា) នៅលើកីឡដ្ឋាន Majlis Perbandaran Selayang ក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ផងដែរ៕

ថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០១៧ ៖ កម្ពុជា ១-០ ហ្វីលីពីន (AFC U23 Championship China 2018 _Group J)

//www.youtube.com/watch?v=yixULMb_1GE

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥៖ កម្ពុជា ៣-១ ហ្វីលីពីន (AFC U23 Championship)

//www.youtube.com/watch?v=6yyhHZj3pjg

ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥៖ កម្ពុជា ៣-១ ហ្វីលីពីន (SEA Games Singapore 2015)

មតិយោបល់