ព័ត៌មានកីឡា

Werner៖ Liverpool និង Man Utd គួរតែបំភ្លេចចោលទៅ

ខ្សែប្រយុទ្ធអាឡឺម៉ង់ កំពុងឡើងជើង និងមានប្រជាប្រិយ​ភាព Timo Werner បានផ្តល់ឱសានវាទ ដល់ក្រុម​បីសាច​ក្រហម Manchester United និងហង្សក្រហម Liverpool ចំពោះការចង់បានរូបគេ ទៅកាន់ Premier League ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ខ្សែប្រយុទ្ធ Timo Werner បានបដិសេធ មិនផ្លាស់មកកាន់ក្រុមបីសាចក្រហម Manchester United ឬក្រុមហង្សក្រហម Liverpool ឡើយ។ ក្នុងនោះដែរ Werner បាននិយាយថា៖ ពួកគេគួរតែបំភលេចចោលទៅ ក្នុងការចង់បានខ្ញុំ, ខ្ញុំមិនចាកចេញពី Bunesliga ឡើយ ជាពិសេស ក្លិបបាល់ទាត់ RB Leipzig ដែលបានធ្វើឲ្យរូបគេល្បី​ល្បាញមកទល់ពេលនេះឡើយ។ តាមរយ:សម្តីនេះ បានបង្ហាញឲ្យឃើញថា Timo Werner នឹងមិនមក​កាន់ Premier League ឡើយ ដែលធ្វើឲ្យក្រុមអង់គ្លេសទាំង​ពីរ អាចខកចិត្តយ៉ាងខ្លាំង ចំពោះការចង់បានកីឡាកររូប​នេះ។ ដូច្នេះហើយ Timo Werner មិនចាប់អារម្មណ៍មកកាន់អង់គ្លេសឡើយ ដោយខ្សែប្រយុទ្ធអាឡឺម៉ង់រូបនេះ ចង់បន្តលេងនៅ Bundesliga បន្តទៀត។

ម្យ៉ាងវិញទៀតនោះ ក្តីសង្ឃឹមរបស់ Werner គឺចង់ឈ្នះ​ Europa League ពានអឺរ៉ុបលើកដំបូងក្នុងអាជីពរបស់គេ ជាមួយក្រុម RB Leipzig នារដូវកាលនេះសិន រួមទាំការព្យាយាមដណ្តើម តំណែង ​Champion League រដូវកាលក្រោយផងដែរ។

មតិយោបល់