ព័ត៌មានកីឡា

តោះ! រៀនពីបច្ចេកទេស ទាត់បាល់ Free Kick ពីកីឡាករ David Luiz ទាំងអស់គ្នា(វីដេអូ)

ខ្សែការពារដ៍ឆ្នើម របស់ក្រុមតោខៀវ Chelsea កីឡាករ David Luiz បានប្រាប់ពីបច្ចេកទេស ក្នុងការទាត់បាល់ Free Kick នៅក្នុងបទសម្ភាសន៍ ជាមួយ Sky Sports ។

នេះគឺជាការបង្ហាញនូវ បច្ចេកទេសថ្មីមួយ ពីខ្សែការពារដែលមានកម្លាំងជើងខ្លាំង David Luiz នៅក្នុងការសម្ភាសន៍ ជាមួយលោក Gary Neville នៅ London’s Billingsgate Market ។ ក្នុងនោះដែរ Luiz បាននិយាយពីចំណុចខុសគ្នា រវាងការស៊ុតបាល់ Free Kick របស់កីឡាកររូបនេះ ជាមួយនឹងកីឡាករផ្សេៗទៀត។ ជាក់ស្តែងណាស់ Luiz បាននិយាយថា កីឡាករភាគច្រើនគាត់ ចូលចិត្តទាត់បាល់ កោង ពីចំហៀង ទៅរកគោលដៅ ក៍ប៉ុន្តែ ចំពោះរូបគេវិញ គឺទាត់បាល់ កោង ពីលើចុះក្រោមវិញ ដែលកម្រមានកីឡាកររូបណា អាចធ្វើបានណាស់។ ម្យ៉ាងវិញទៀត Luiz ក៍បានឲ្យយុវជនម្នាក់ សាករៀនស៊ុត ពីរបៀប ដែល Luiz បានប្រាប់ទៅមនុស្សជាច្រើន ដែលកំពុងទស្សនាផងដែរ។

តោះ! មកទស្សនា សកម្មភាពរបស់ David Luiz និយាយពីរបៀបស៊ុតបាល់ Free Kick ខាងក្រោមនេះ៖

https://www.youtube.com/watch?v=n3K3SjvGE6s

មតិយោបល់