លើកនេះ គឺមិនដូចរដូវក្តៅកន្លងមកឡើយ ខណៈខ្សែបម្រើអេស្ប៉ាញ Ander Herrera សប្បាយចំពោះក្រុមយក្សអេស្ប៉ាញ Barcelona ដែលមានបំណងចង់បានរូបគេ។
វាហាក់ដូចជាការប្រែប្រួលបន្តិច សម្រាប់ Herrera ដែលធ្លាប់ធ្វើការបដិសេធ ក្នុងការផ្លាស់ទៅកាន់ក្រុម Barcelona កាលពីរដូវក្តៅកន្លងមក។ យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា ខ្សែបម្រើ Ander Herrera កំពុងតែចង់ផ្លាស់ទៅកាន់ក្រុម Barcelona យ៉ាងខ្លាំង។ ជាការពិតណាស់ ក្រុម Barcelona បានធ្វើការចាប់អារម្មណ៍ចង់បាន Herrera ម្តងទៀត នៅខែមករាខាងមុខនេះ ស្របពេលដែល Herrera លែងរឹងរូសដូចរដូវក្តៅទៀតហើយ។
មូលហេតុដែល Herrera មិនចង់បន្តនៅ Man Utd ទៀតនោះ ដោយសារតែ បច្ចុប្បន្ននេះ ខ្សែបម្រើអេស្ប៉ាញរូបនេះ មិនស្ថិតក្នុងជម្រើស ១១នាក់ដំបូងរបស់លោក Jose Mourinho ឡើយ ប្រសិនបើ Nemanja Matic និង Paul Pogba មិនរបួសនោះ។ ម្យ៉ាងវិញទៀត Man Utd កំពុងតែត្រៀមនាំកីឡាករថ្មីចូលបន្ថែមទៀត ដែលកាន់តែគម្រាមដល់ តំណែង របស់ Ander Herrera នៅ Man Utd ។ យ៉ាងណាវិញ Herrera ជឿជាក់ថា ការផ្លាស់ទៅកាន់ Barcelona អនាគត់របស់គេ នឹងភ្លឺស្វាងជាងមុន Andre Iniesta ជិតចូលនិវត្តន៍ទៅហើយ អាចផ្តល់ឱកាសឲ្យ Herrera ទៅជំនួសតំណែងនេះ។
ដូច្នេះហើយ ទំនងជានៅទីផ្សារដោះដូរកីឡាករ ខែមករាខាងមុខនេះ Ander Herrera នឹងផ្លាស់ទៅកាន់ក្រុម Barcelona ជាក់ជាមិនខាន ប្រសិនបើ Barcelona ពិតជាដាក់សំណើរទិញ តាមការចង់បានរបស់ក្លិបយក្សអេស្ប៉ាញមួយនេះ។



មតិយោបល់