ខ្សែបម្រើស្លាប Marco Alonso រកបានគ្រាប់បាល់ ២គ្រាប់យ៉ាងអស្ចារ្យ ជួយឲ្យក្រុមតោខៀវ Chelsea យកឈ្នះលើក្រុមម្ចាស់ផ្ទះ Tottenham ២-១ ។
នេះគឺជា ៣ពិន្ទុដំបូងសម្រាប់ក្រុម ការពារតំណែងជើងឯក Chelsea ដោយបានយកឈ្នះលើក្រុមខ្លាំង Tottenham Hotspur ។ ២គ្រាប់របស់ក្រុម តោខៀវ Chelsea រកបានដោយកីឡាករ Marco Alonso ទាំង២គ្រាប់ ពោលនៅនាទីទី ២៤ ដោយការទាត់បាល់ Free Kick យ៉ាងអស្ចារ្យ និង១គ្រាប់ទៀត នៅចុងម៉ោង នាទីទី៨៨ ដោយការស៊ុតចូលប្រឡោះដៃអ្នកចាំទី ដែលជាគ្រាប់បាល់ជ័យជម្នះ ខណៈក្រុមម្ចាស់ផ្ទះ Tottenham រកបានត្រឹម១គ្រាប់ប៉ុណ្ណោះ ដែលជាគ្រាប់ Own Goal របស់កីឡាករ Batshuary នៅនសទីទី ៨២។ ដូច្នេះហើយ ក្រុមតោខៀវ Chelsea អាចរកបាន៣ពិន្ទុហើយ សម្រាប់រដូវកាលនេះ ដែលកីឡាករ Marco Alonso គឺជាវីរបុរស របស់ក្រុមការពារតំណែងជើងឯកមួយនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមម្ចាស់ផ្ទះ Tottenham បានវាយលុកដូចទឹកបាក់ទំនប់លើក្រុម Chelsea តែមិនអាចធ្វើអ្វី បានឡើយលើក្រុមតោខៀវ ក្រៅពីគ្រាប់បាល់ Own Goal ១គ្រាប់។
https://www.youtube.com/watch?v=I0k6Ig953CI
មតិយោបល់