ក្រុមបាល់ទាត់ចំណូលថ្មី Huddersfield Town បានបន្តរក្សាសំណាញ់ទីយ៉ាងល្អ ដោយមិនឲ្យគូប្រកួត ទាត់បញ្ចូលទីបានឡើយ។
ជាក់ស្តែងណាស់ ក្នុងការប្រកួតជាមួយក្រុមចំណូលថ្មីដូចគ្នា Newcastle United កាលពូយប់មិញនេះ ក្រុម Huddersfield Town នៅតែធ្វើបានយ៉ាងល្អដដែល។ ក្នុងនោះដែរ ក្រុមចំណូលថ្មីមួយនេះ បានយកឈ្នះលើក្រុមភ្ញៀវ Newcastle ១-០ ក្នុងការប្រកួតសប្តាហ៍ទី២ នាក្របខ័ណ្ឌ Premier League ។ ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Huddersfield រកបានដោយកីឡាករ Mooy នៅនសទីទី ៥០ ដោយរក្សាគ្រាប់បាល់នេះរហូតដល់ចប់ ៩០នាទីពេញ។ ឆ្លងកាត់ការប្រកួតនេះ ក្រុម Huddersfield បានឈ្នះការប្រកួត ២ប្រកួតជាប់ៗគ្នាហើយ ដោយស៊ុតបាន ៤គ្រាប់ និងមិនទាន់មានការធ្លាយវិញមួយគ្រាប់ណាឡើយ ដោយមាន ៦ពិន្ទុក្នុងដៃ។
យ៉ាងណាវិញ ក្រុមចំណូលថ្មីមួយនេះ នៅមិនទាន់ជួបក្រុមខ្លាំងៗ នៅ Premier League នៅឡើយទេ។ ប្រសិនបើក្រុម Huddersfield អាចបន្តឈ្នះការប្រកួតបែបនេះ បន្តទៀត ឬអាចយកឈ្នះ ឬស្មើក្រុមជើងខ្លាំង ដូចជា Arsenal, Chelsea, Liverpool, Tottenham, Man City និង Man Utd នោះ នោះពាន Premier League អាចនឹងមានការប្រែប្រួល ដូចជំនាន់ Leicester City កាលពីឡើងមកកាន់ Premier League ដំបូង ក្នុងរដូវកាល ២០១៥-២០១៦ ក៍ថាបាន។
ដូច្នេះហើយ រង់ចាំមើលថា តើក្រុម Huddersfield Town អាចបង្កើតកំណត់ត្រាថ្មីនៅ Premier League ឬក៍យ៉ាងណា ដោយរង់ចាំតានដានទាំងអស់គ្នា នៅសប្តាហ៍បន្តបន្ទាប់ទៀត។
មតិយោបល់