ក្រុមសេដ្ឋីបារាំង Paris Saint Germain នៅតែចំណាយលុយច្រើនដដែល ក្នុងការទិញកីឡាករបន្ថែម ខណៈក្លិបយក្សបារាំងមួយនេះ មានមហិច្ចតាចង់ឈ្នះ Champion League ចាំបាច់បំផុត។
បើតាមការចុះផ្សាយរបស់ Mundo Deportivo ពីប្រទេសអេស្ប៉ាញបានឲ្យដឹងថា ក្រុម Paris Saint Germain នឹងទិញយកខ្សែបម្រើប្រយុទ្ធប្រេស៊ីល Philippe Coutinho ដើម្បីយកទៅចាប់ដៃគូជាមួយ Neymar នៅរដូវកាលក្រោយ។ ក្នុងនោះដែរ ក្រុម Paris Saint Germain បានត្រៀមលុយរហូតដល់ទៅ ២៧០លានអឺរ៉ូ ដើម្បីទិញ Coutinho ពីក្រុម Barcelona ដែលនេះគឺជាតម្លៃដ៍ថ្លៃបំផុតមួយរបស់ក្រុម ជើងឯកបារាំងមួយនេះ ប្រសិនបើអាចទិញយកបានមែននោះ។ ការធ្វើបែបនេះ វាក៍ជាហេតុផលមួយ សម្រាប់ PSG ក្នុងការលួងចិត្ត Neymar កុំឲ្យចាកចេញផងដែរ ព្រោះថា ក្រុម Real Madrid តាមប្រមាញ់មិនល្អៀងចិត្តឡើយ ដែលតម្រូវឲ្យ Paris Saint Germain ត្រូវតែពង្រឹងក្លិបបន្ថែមទៀត។
ដូច្នេះហើយ ក្រុម Paris Saint Germain នឹងទិញកីឡាករ Philippe Coutinho ក្នុងតម្លៃ ២៧០លានអឺរ៉ូ នារដូវក្តៅនេះ ដើម្បីយកមកចាប់ដៃគូជាមួយ Neymar ។



មតិយោបល់