ព័ត៌មានកីឡា

ការកាត់ឈ្មោះកីឡាករ ២រូប ចេញពី U22 កម្ពុជា មិនមែនគ្រាន់តែវិន័យនោះទេ

យោងតាមសម្តីរបស់គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Leonardo បានកាត់ឈ្មោះកីឡាករ ២រូប ពោលគឺ ច្រឹង ពលរដ្ឋ និង សំអឿន ពិដោរ ដោយសារតែរឿងវិន័យ តែនេះមិនមែនជារឿងធំនោះទេ អ្វីដែលសំខាន់គឺដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជាឲ្យប្រសើឡើង ជាពិសេសឆ្នាំ២០២៣។

គ្រូសញ្ជាតិប្រេសុីលបាននិយាយថា៖ “សួស្តីអ្នកគាំទ្រក្រុមជម្រើសជាតិទាំងអស់គ្នា ពេលនេះខ្ញុំចង់និយាយពីក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំ។​​ ប្រាកដណាស់ អ្នកទាំងអស់គ្នាមិនសប្បាយចិត្តជាមួយនិងលទ្ធផល ដែលបរាជ័យ របូតច្រើនគ្រាប់ ហើយខ្ញុំក៏មិនសប្បាយចិត្តដូចគ្នា។​ ប៉ុន្តែខ្ញុំធ្លាប់បានប្រាប់ហើយថា យើងកំពុងកែប្រែឲ្យក្លាយជាក្រុមជម្រើសជាតិមួយដែលល្អ ជាគោលដៅរបស់យើងក្នុងឆ្នាំ២០២៣​។”​​

“ចំនុចទី១ ដែលត្រូវជាប់ជម្រើសជាតិ ក្រៅពីបច្ចេកទេសនិងកាយសម្បទា គឺរឿងវិន័យដែលល្អបំផុត សម្រាប់អាចក្លាយជាកីឡាករជម្រើសជាតិ ឥរិយាបថ ចារិកលខ្ខណៈរបស់កីឡាករ ហើយធ្វើល្អបំផុតសម្រាប់ក្រុមជម្រើសជាតិ។ យើងចង់ផ្តល់ឲ្យអស់ពីសមត្ថភាពដល់ជម្រើសជាតិ កីឡាករ ច្រឹង ពលរដ្ឋ និង សំអឿន ពិដោរ ត្រូវបានកាត់ឈ្មោះចេញពីក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំ មុនការប្រកួតជាមួួយ ឥណ្ឌូនេស៊ី មកដល់។​ យើងនៅជាមួយគ្នាដើម្បីមើលឃើញពីអនាគតបាល់ទាត់របស់ខ្មែរ តែពួកគេត្រូវបានកាត់ចេញដោយសារវិន័យ ដូច្នេះបើសិនជាកីឡាករណាមិនបានធ្វើតាមវិន័យដែល ខ្ញុំបានប្រាប់នោះទេ ពួកគេនិងត្រូវចាកចេញពីក្រុមជម្រើសជាតិ។​”

“យើងកំពុងតែស្វែករកចំណុចដែលល្អសម្រាប់អនាគតជម្រើសជាតិយើង​ ដូច្នេះពេលនេះត្រូវរឹតបន់តឹងបំផុតជាមួយនិងកីឡាករ ខ្ញុំសង្ឃឹមថាអ្នកគាំទ្រទាំងអស់និងគាំទ្រការងាររបស់ខ្ញុំ ហើយខ្ញុំចង់ឲ្យអ្នកគាំទ្រជម្រើសជាតិទាំងអស់មានមោទនភាពជាមួយក្រុមជម្រើសជាតិ។” សូមអរគុណ!

សរុបមកវិញ បើតាមស្តាប់សម្តីទាំងអស់របស់គ្រូបង្វឹកជម្រើសជាតិកម្ពុជា សបញ្ជាក់ឲ្យឃើញថា អ្វីដែលគាត់ធ្វើមិនមែនគ្រាន់តែវិន័យនោះទេ គឺដើម្បីតែអនាគតបាល់ទាត់កម្ពុជាតែប៉ុណ្ណោះ៕

មតិយោបល់