ព័ត៌មានកីឡា

Man Utd មិនឲ្យខកបំណងក្នុងការនាំយក Willian ទៀតឡើយ

ក្រុមបីសាចក្រហម Manchester United បានដាក់គោលដៅច្បាស់ហើយ ក្នុង​ការនាំយកខ្សែបម្រើប្រយុទ្ធប្រេស៊ីល​ Willian ពីក្រុមតោខៀវ Chelsea នៅរដូវ​កាលក្រោយនេះ ដើម្បីយកមកជំនួសJuan Mata ដែលចាកចេញពី Old Trafford ។

បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា​ លោក Jose Mourinho បានត្រៀមលុយ ៣០លានផោន ដើម្បីនាំយកកីឡាករប្រេស៊ីល Willian ពីក្រុម​តោខៀវ Chelsea ។ គ្រូបង្វឹកក្រុមបីសាចក្រហម Manchester United រូបនេះ មានបំណងចង់នាំយក Willian តាំងពីខែមករាមកម្លេះ ក៍ប៉ុន្តែក្រោយការនាំយក Alexis Sanchez មកកាន់ Old Trafford រួចមក បានធ្វើឲ្យលោក លែងចាប់​អារម្មណ៍ចង់បាន កីឡាករប្រេស៊ីលរូបនេះវិញ។ ក៍ប៉ុន្តែ Man Utd មិនទាន់សមបំណងដែលពួកគេចង់បាននៅឡើយទេ​ ដោយពួកគេត្រូវការកីឡាករ​ល្អៗ បន្ថែមទៀត ដើម្បីពង្រឹងក្លិប ពោលគឺចង់ឈ្នះពាន នៅរដូវកាលក្រោយនេះ ជាហេតុនាំឲ្យក្លិបមួយនេះ ត្រូវតែទិញកីឡាករបន្ថែម។

យ៉ាងណាវិញ Man Utd បានដាក់គោលដៅច្បាស់ហើយ ក្នុងការនាំយក Willian ពីក្រុមតោខៀវ Chelsea ដោយរំពឹងថា អតីតកូនក្រុមរបស់លោករូបនេះ នឹងអាចធ្វើបានល្អ ជាមួយ Man Utd ជាក់ជាមិនខាន។

មតិយោបល់