ព័ត៌មានកីឡា

Roma បរាជ័យក្រោមស្នាដៃក្រុមកំពុងឡើងជើង Inter Milan(វីដេអូ)

រដូវកាលនេះ ប្រៀបបានទៅនឹងសករាជថ្មី របស់អតីតក្រុមយក្សអ៊ីតាលី Inter Milan ដែលកំពុងតែវិលទៅរកភាពខ្លាំងក្លា របស់ពួកគេវិញហើយ។

ជាក់ស្តែងណាស់ កាលពីយប់មិញនេះ ក្រុម Inter Milan បានធ្វើឲ្យក្រុមម្ចាស់ផ្ទះ និងជាក្រុមជើងខ្លាំង Roma ភ្លឺភ្នែកសារជាថ្មី ក្រោយពីបានយកឈ្នះក្នុងលទ្ធផល ៣-១ ។ ក្នុងការប្រកួតនេះ ក្រុមម្ចាស់ផ្ទះ Roma រកបាន១គ្រាប់នាំមុខមុន តាំងពីនាទីទី១៥ ដោយខ្សែប្រយុទ្ធដ៍ឆ្នើម Eden Dzeko ដែលធ្វើឲ្យក្រុម Roma បាននាំមុខមុន នៅក្នុងតង់ទី១។ យ៉ាងណាវិញ ឈានចូលដល់តង់ទី២ ក្រុមភ្ញៀវ Inter Milan បានធ្វើឲ្យក្រុមម្ចាស់ផ្ទះ Roma ខកចិត្តយ៉ាងខ្លាំដោយរកបាន ៣គ្រាប់ផ្ទួនៗ ដោយកីឡាករ Icardi ២គ្រាប់ នៅនាទីទី៦៧ និង ៧៧ ខណះកីឡាករ Viceno រកបានគ្រាប់ទី៣ នៅនាទីទី ៨៧ ។

ដូច្នេះហើយ ក្រុម Inter Milan បានធ្វើរឿងយ៉ាងអស្ចារ្យ ក្នុងការយកឈ្នះលើក្រុម Roma ខណះរឿងបែបនេះបានខកខានច្រើនឆ្នាំមកហើយ។

តោះ! មកទស្សនាការស៊ុតបញ្ចូលទីរវាងក្រុម Roma និង Inter Milan ខាងក្រោមនេះ៖

https://www.youtube.com/watch?v=JTEpaNY9J00

មតិយោបល់