នៅក្នុងរដូវកាលថ្មីនេះ ប្រៀបដូចជារដូវកាលយ៉ាងល្អ សម្រាប់ខ្សែប្រយុទ្ធវ័យក្មេង អាហ្សង់ទីន Paulo Dybala ក្នុងការលេងឲ្យក្រុមសេះបង្កង់ Juventus ។
ជាការពិតណាស់ ក្នុងការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Genoa កីឡាករ Dybala បានជួយឲ្យក្រុម Juventus យកឈ្នះ ក្នុងលទ្ធផល ៤-២ ។ ចាប់ផ្តើមការប្រកួតដំបូង ក្រុមម្ចាស់ផ្ទះ Genoa បានធ្វើឲ្យក្រុម Juventus វិលមុខយ៉ាងខ្លាំង ដោយអាចរកបាន ២គ្រាប់នាំមុខមុន ពោលនៅនាទីទី១ ដោយការទាត់ចូលទីខ្លួនឯង របស់កីឡាករ Pjanic និងការទាត់បាល់ ១១ម៉ែត្រនៅនាទីទី៧ ដោយកីឡាករ Galabinov ។ យ៉ាងណាវិញ បើទោះបីជានាំមុខ ២គ្រាប់មុនក៍ដោយ ក៍ក្រុមសេះបង្កង់ Juventus មិនបាក់ទឹកចិត្តឡើយ ដោយបន្តការវាយសម្រុក រកគ្រាប់បាល់មកវិញ។ ការប្រឹងប្រែងនេះ បានធ្វើឲ្យ Juventus រកបាន ៤គ្រាប់សងវិញ ដោយកីឡាករ Dybala ៣គ្រាប់ នៅនាទីទី ១៤, ៤៥ និង ៩០ និងកីឡាករ Cuadrado នៅនាទីទី ៦២។
យ៉ាងណាវិញ សម្រាប់ខ្សែប្រយុទ្ធ Dybala ២ប្រកួតកន្លងមកនេះ រកបាន ៥គ្រាប់ហើយឲ្យក្រុម Juventus ដែលកម្រនឹងមានកីឡាកររូបណាធ្វើបានដូចឡើយ។
តោះ! មកទស្សនា ការស៊ុតរបស់កីឡាករ បញ្ចូលទីរវាងក្រុម Genoa និង Juventus ខាងក្រោមនេះ៖
https://www.youtube.com/watch?v=j6nnneSFotE
មតិយោបល់