ព័ត៌មានកីឡា

បរាជ័យទិញ Varane និង Umtiti​ បីសាចក្រហម បង្វែរ ៥០លានផោន ទិញខ្សែ​ការពាេរពីក្រុមយក្សអាល្លឺម៉ង់វិញ

ការចាប់អារម្មណ៍ចង់បានខ្សែការពារ Raphael Varane របស់ក្រុម Real Madrid និង Samuel Umtiti របស់ក្រុម Barcelona ប្រហែលជាមិនអាច​ទៅរួចឡើយ សម្រាប់បីសាចក្រហម Manchester United ស្របពេលដែលក្លិបយក្សអេស្ប៉ាញទាំង២ មិនអើពើចំពោះ ការលក់ខ្សែការពារ​ឲ្យ​ឡើយ។

យ៉ាងណាវិញ បើតាមការចុះផ្សយរបស់ Talk Sports បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United បានងាកចិត្តពីការចង់បាន Raphael Varane និង Samuel Umtiti ហើយ ក្រោយពីសម្លឹងឃើញខ្សែ​ការពារមួយរូបផ្សេងទៀត។ ជាការពិតណាស់ Man Utd បានង្វែរទឹកប្រាក់ ៥០លានផោន ដែលទុកទិញ Varane និង Umtiti នោះ មកចរចារទិញ ខ្សែការពារអាល្លឺម៉ង់ របស់ក្រុម Bayern Munich គឺកីឡាករ Jerome Boateng វិញ។ រវាង Boateng និង Varane, Umtiti មានសមត្ថភាព មិនខុសគ្នាឡើយ ខណ: Man Utd នឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីចរចារ​ជាមួយក្រុម Bayern Munich ក្នុងការផ្ទេរ Boateng ឲ្យបាន។

គួរបញ្ជាក់ផងដែរថា លោក Jose Mourinho មានបំណងចង់ពង្រឹងតបន់ការពារ​ឲ្យរឹងមាំជាងមុន ជាពិសេសនោះ តំបន់កណ្តាល ដែលលោកគិតថា មិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់ Man Utd ស្របពេលដែល Boateng ជាជម្រើសដ៍ល្អ ប្រសិនបើ បរាជ័យទិញ Varane និង Umtiti នោះ។

មតិយោបល់