សហព័ន្ធកីឡាកាស WWE បានពិន័យកីឡាករ Brock Lesnar ជាសាច់ប្រាក់ ៥០០ដុល្លារ ចំពោះរឿងដែលវាយខុសបច្ចេកទេសធ្វើឱ្យ Randy Orton បែកក្បាលជាច្រើនថ្នេរក្នុងការប្រកួត SummerSlam ។
ការប្រកួតនៅ SummerSlam គឺជាការប្រកួតសាហាវមួយក្នុងប្រវត្តិរបស់ WWE ។ ដូច្នេះហើយការរៀបចំទុកមុនគឺប្រាកដជាតម្រូវឱ្យមានកីឡាករបង្ហូរឈាមគ្នាមិនខាន ប៉ុន្តែអ្វីដែលខុសបច្ចេកទេសនោះគឺ Lesnar បានធ្វើឱ្យRandy Orton បែកក្បាលមុនពេលកំណត់ ទើបខាងសហព័ន្ធពិន័យជាសាច់ប្រាក់ចំនួន៥០០ដុល្លារ។
Brock Lesnar ជាអ្នកកីឡាកាសដែលរកចំណូលបានច្រើនជាងគេ នេះបើតាម Forbes បានចុះផ្សាយ។ ដូច្នេះការពិន័យជាប្រាក់នេះ មិនមានសម្ពាធអ្វីសម្រាប់រូបគេឡើយ៕
មតិយោបល់