ព័ត៌មានជាតិ

ករណីបាក់ដីរ៉ែមាស របួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ក្រចេះ: មានករណីបាក់ដីរ៉ែមាសរបស់ឈ្មោះ គង់ ប៊ុននាង ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ បណ្តាលឲ្យមនុស្ស២នាក់រងរបួស។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២យប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចត្រូន ភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ជនរងគ្រោះទាំង២នាក់ ទី១ឈ្មោះ ញ៉ែត ផាត ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូក ខេត្តកំពត របួសត្រូវចំដៃខាងឆ្វេងនិងប្រអប់ជើងខាងធ្វេង។ និងទី២ឈ្មោះ ហួន វាសនា ភេទប្រុសអាយុ៣៣ឆ្នាំ ស្នាក់នៅភូមិបាជយ័ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ របួសត្រូវចំក្បាលនិងហូរឈាមតាមត្រចៀក។

ក្រោយពីកើតហេតុភ្លាមនោះឈ្មោះ គង់ ប៊ុននាង បានដឹកជនរងគ្រោះទាំង២នាក់មកកាន់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ជាអកុសល់ឈ្មោះ ហួន វាសនាបានស្លាប់នៅមន្ទីរពេទ្យតែម្តង ហើយឈ្មោះគង់ ប៊ុននាង បានទំនាក់ទំនងទៅក្រុមគ្រួសារសព បានដឹកយកទៅខេត្តកំពង់ធំ។ រីឯឈ្មោះញ៉ែត សុផាតបានយកទៅព្យាបាលនៅភ្នំពេញ។

ក្រោយពីទទួលព័ត៌មាននេះភ្លាមបានចាត់ កម្លាំងជំនាញនិងប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុ៕

លោក ជា សុភក្រ្ក ព្រះរាជអាជ្ញាររង ដឹកនាំក្រុមសមត្ថកិច្ចមកពីមន្ទីរជំនាញ ចុះពិនិត្យមើលស្ថានភាពដល់រណ្តៅរ៉ែ នៅចំនុចអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ បន្ទាប់ពីមានហេតុការណ៍បាក់ដីក្នុងរណ្តៅរ៉ែ បង្កអោយមានមនុស្សស្លាប់ និងរបួស។ ក្នុងសកម្មភាពនេះ អាជ្ញាធរបានសម្រេចបិទទីតាំងអណ្តូងរ៉ែនោះជាស្ថាពរ។

មតិយោបល់