ព័ត៌មានកីឡា

អាង្សង់ទីន មិនទាន់សុវត្ថិភាព ក្នុងការកក់កៅអី ឡើងវគ្គចែកពូល World Cup ២០១៨

ក្រុមរងជើងឯក World Cup ២០១៤ អាហ្សង់ទីន កំពុងតែមិនទាន់ច្បាស់ ពីវត្តមាន នៅក្នុងការឡើងទៅកាន់ វគ្គចែកពូល ព្រឹត្តិការណ៍ World Cup ២០១៨ ដែលប្រព្រឹត្តិទៅក្នុងប្រទេសរុស្ស៊ីឡើយ។

ជាក់ស្តែងណាស់ ក្នុងការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ អ៊ុយរ៉ាហ្គាយ ព្រឹកមិញនេះ ក្រុមអាហ្សង់ទីន លេងបានត្រឹមស្មើ ០-០ ប៉ុណ្ណោះ។ ឆ្លងកាត់ ការប្រកួត ១៥ប្រកួតកន្លងមក ក្រុមជម្រើសជាតិអាហ្សង់ទីន ឈ្នះ ៦ប្រកួត ស្មើ៥ និងចាញ់ ៤ប្រកួតមាន ២៣ពិន្ទុ ស្មើគ្នាជាមួយក្រុម ឈីលី ឈរចំណាត់ថ្នាក់លេខ ៥ក្នុងពូល។ គួរបញ្ជាក់ផងដែរថា ចាប់ពីចំណាត់ថ្នាក់លេខ ១ ដល់លេខ៤ ត្រូវឡើងស្វ័យប្រវត្តិទៅកាន់ប្រទេសរុស្ស៊ី ចំណែកលេខ ៥ ត្រូវទាត់ខ្វែងជាមួយក្រុមមកពី អាមេរិកខាងត្បូង។ ក្នុងនោះដែរ អាហ្សង់ទីន ត្រូវប្រជែងជាមួយក្រុមជើងខ្លាំងជាច្រើនផ្សេងទៀត ដែលមានពិន្ទុលើសគ្នា តិចតួចបំផុត ដែលទាមទារឲ្យក្រុមទាំងអស់ ត្រូវព្យាយាម ក្នុង៣ប្រកួតចុងក្រោយនេះ។

ដូច្នេះហើយ រង់ចាំមើលថា តើក្រុមជម្រើសជាតិអាហ្សង់ទីន អាចបន្តលេង នៅក្នុងវគ្គចែកពូល World Cuo ២០១៨ ក្នុងប្រទេសរុស្ស៊ី ឬយ៉ាងណា?

មតិយោបល់