ព័ត៌មានកីឡា

ក្រុមជើងឯក Chinese Super League បានដេញថ្លៃដើម្បីចុះហត្ថលេខាជាមួយ Radja Nainggolan

ម្ចាស់ជើងឯក Chinese Super League ក្រុម Guangzhou Evergrande បានចាប់ផ្តើមដេញថ្លៃ ក្នុងការនាំយកកីឡាករខ្សែបម្រើ Radja Nainggolan របស់ក្លិប AS Roma នៃក្របខ័ណ្ឌ Serie A។

ក្រុមខ្លាភាគខាងត្បូងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការនាំចូលកីឡាករល្បីៗជាច្រើន ហើយពេលនេះគ្រោងចំណាយលុយធំលើកិច្ចព្រមព្រៀងចាប់យកកីឡាករអន្តរជាតិប៊ែលហ្ស៊ិកពីក្រុម Roma ។ យោងទៅតាម Gazzetta dello Sport ក្លិប Guangzhou Evergrande បានដាក់សំណើដេញថ្លៃ ៥០ លានអឺរ៉ូ សម្រាប់ ខ្សែបម្រើ Nainggolan ដែលអាចល្បួងក្រុមអ៊ីតាលីឱ្យលក់មកក្រុមរបស់ខ្លួន។

Guangzhou Evergrande ត្រូវបានគេរាយការណ៍ថា បានពិចារណាលើកីឡាករវ័យ ២៩ ឆ្នាំរូបនេះ គឺដើម្បីមកជំនួស Paulinho ដែលបានចាកចេញពីក្លិបកាលពីរដូវក្តៅមុន ទៅកាន់ក្លិប Barcelona ៕

មតិយោបល់