ក្រុមជម្រើសជាតិស៊ីរី កំពុងតែត្រៀមខ្លួន យ៉ាងល្អក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិអូស្ត្រាលី ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៥ តុលា ស្អែកនេះ។
ការប្រកួតជម្រុះជើងទី១ សម្រាប់ស្វែងរកក្រុមទី៥ ប្រចាំទ្វីបអាស៊ី ដើម្បីទៅប្រកួត FIFA World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ី រវាងក្រុមជម្រើសជាតិស៊ីរី និងអូស្ត្រាលី កំពុងតែខិតជិតមកដល់ហើយ។ យ៉ាងណាវិញ សម្រាប់ក្រុមជម្រើសជាតិស៊ីរី ដែលត្រូវបើកទ្វារទទួល អូស្ត្រាលីនេះ មិនបានធ្វើឡើងក្នុងទឹកដីរបស់ ស៊ីរីឡើយ ដោយត្រូវធ្វើឡើងក្នុងប្រទេសម៉ាឡេស៊ី ដោយសារហេតុផល នយោបាយក្នុងប្រទេស។ យ៉ាងណាក៍ដោយ ស៊ីរី មិនខ្វល់ខ្វាយពីបញ្ហាអ្វីឡើយ គឺពួកគេ ត្រូវការឈ្នះ ដើម្បី បន្តក្តីសង្ឃឹម ក្នុងការឡើងទៅលេងពានរង្វាន់ World Cup ដែលជាក្តីស្រម៉ៃរបស់ពួកគេ។ ក៍ប៉ុន្តែ អូស្ត្រាលី មិនមែនជាក្រុមខ្សោយឡើយ ព្រោះថា ក្រុមកុងគូរ៉ូ មួយនេះ តែងតែមានវត្តមាន ក្នុងព្រឹត្តិការណ៍ World Cup ជារៀងរាល់លើក ដោយហេតុនេះហើយ វាពិបាកបន្តិចសម្រាប់ ស៊ីរី ក្នុងការឆ្លងផុតវគ្គនេះ។
បើទោះជាយ៉ាងនេះក្តី ក្រុមជម្រើសជាតិស៊ីរី លេងដោយមិនមានការភ័យខ្លាចឡើយ ដោយសារតែពួកគេ បានត្រៀមខ្លួនរួចហើយ ដើម្បីឆ្លងកាត់ឧបសគ្គដ៍ធំនេះ ដើម្បីសម្រេចបំណងរបស់ពួកគេ ក្នុងការឆ្លងទៅកាន់ព្រឹត្តិការណ៍ ដ៍ធំមួយនេះ។ ក៍ប៉ុន្តែ ប្រសិនបើឆ្លងផុតវគ្គជម្រុះនេះ ក្រុមណាមួយដែលឡើងនោះ ត្រូវទៅប្រកួត Play Off ជាមួយក្រុមដែលមានចំណាត់ថ្នាក់លេខ ៤នៅតំបន់ CONCACEF ២ជើងទៀត។ ដូច្នេះហើយ រង់ចាំមើលថា តើក្រុមជម្រើសជាតិស៊ីរី អាចធ្វើបានល្អទេ ក្នុងការប្រកួតជើងទី១នេះ មុននឹងបន្តទៅកាន់ការប្រកួតជើងទី២ នៅលើទឹកដីអូស្ត្រាលីវិញ។
គួរបញ្ជាក់ផងដែរថា ក្រុមចំនួន ៤ បានឡើងទៅកាន់គ្គចែកពូល World Cup ហើយ រួមមាន ជប៉ុន, អារ៉ាប៊ីសាអូឌីត, អ៊ីរ៉ង់ និងកូរ៉េខាងត្បូង។


មតិយោបល់