ព័ត៌មានកីឡា

Switzerland បន្តការនាំមុខលើ Portugal ដដែល

ក្រុមជម្រើសជាតិ Switzerland បានរក្សាការប្រកួតមិនចាញ់ដដែល ក្រោយពីយកឈ្នះក្រុមម្ចាស់ផ្ទះ Latvia ៣-០ ។

បើទោះបីជាក្រុមគូប្រជែង Portugal បានយកឈ្នះក្រុម Hungary ១-០ ដែរក៍ដោយ ក៍ Switzerland បានបន្តគ្រងតំណែងលេខ១ នៃពូលB ដដែល។ ជាការពិតណាស់ ៣ពិន្ទុដែល Switzerland រកបាននេះ បានក្លាយជាហានិភ័យ សម្រាប់ Portugal ក្នុងការលេង Play Off ច្រើនជាងការឡើងទៅកាន់វគ្គចែកពូលស្វ័យប្រវត្តិ នៃព្រឹត្តិការណ៍ World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ី។ Switzerland ប្រសិនបើបើកទ្វារទទួលក្រុម Hungary នៅថ្ងៃទី៨ តុលាខាងមុខនេះអាចទទួលបានលទ្ធផល ប្រសើរទៀតនោះ នោះ នៅថ្ងៃទី ១១ តុលាបន្ទាប់ទៀត ដែលត្រូវធ្វើដំណើរទៅជួបក្រុមខ្លាំង Portugal ត្រឹមទប់ស្មើ ឬចាញ់ ១-០ ក៍ Switzerland ឡើងដោយស្វ័យប្រវត្តិដែរ ព្រោះថាកាលពីប្រកួតក្នុងដីរបស់ Switzerland បានយកឈ្នះ Portugal ក្នុងលទ្ធផល ២-០ ។

ឆ្លងកាត់ការប្រកួត ៨លើកកន្លងមកនេះ ឃើញថា ក្រុមកំពូកតារាងមួយនេះ មិនទាន់ស្គាល់រសជាតិចាញ់ និងស្មើឡើយ ដូច្នេះហើយ ប្រសិនបើ Switzerland បន្តភាពខ្លាំងក្លារបស់ខ្លួនបានបែបនេះទៀត នោះនឹងឡើងដោយស្វ័យប្រវត្តិ ដែលធ្វើឲ្យក្រុម ម្ចាស់ជើងឯក Euro ២០១៤ Portugal ស្រវ៉េស្រវ៉ា លេងវគ្គ Play Off យ៉ាងតានតឹង ជាមួយក្រុមលេខ២ មកពីពូលផ្សេងទៀត ខណ:អាចប្រឈមជាមួយអ៊ីតាលី ក៍ថាបាន។

គួរបញ្ជាក់ផងដែរថា ៣គ្រាប់ដែល Switzerland រកបានលើក្រុមម្ចាស់ផ្ទះ Latvia ដោយកីឡាករ Haris Seferovic នៅនាទីទី៩, Blerim Dzemaili នៅនាទីទី ៥៥, និង Ricardo Rodriguez នៅនាទីទី ៥៨ ដោយបាល់ពិន័យ ១១ម៉ែត្រ។

//www.youtube.com/watch?v=Sf5jpe5wadM&t=8s

មតិយោបល់