ព័ត៌មានកីឡា

ថ្វីបើទីផ្សាររដូវក្តៅត្រូវបញ្ចប់ តែ Barcelona មិនទាន់សុវត្ថិភាព អនាគត់របស់ Messi ឡើយខណៈរដូវរំហើយជាការបើកទីផ្សារដោះដូរលើកទី២

ក្រុមយក្សអេស្ប៉ាញ Barcelona នៅតែមិនទាន់ធានាបានថា ពួកគេអាចរក្សាកំពូលខ្សែប្រយុទ្ធអាហ្សង់ទីន វ័យ៣០ឆ្នាំ Lionel Messi បានឡើយ បើទោះបីជាទីផ្សាររដូវក្តៅ ត្រូវបានបញ្ចប់ទៅហើយក្តី។

បើតាមប្រភពពីប្រទេសអេស្ប៉ាញ Diario Gol បានឲ្យដឹងថា Lionel Messi នៅមិនទាន់សម្រេចចិត្ត ក្នុងការបន្តកុងត្រាថ្មីជាមួយក្រុម Barcelona ឡើយ បើទោះបីជា តម្លៃសប្តាហ៍បានកើនឡើងដល់ ៥០ម៉ឺនផោន ហើយក៍ដោយ។ ទាក់ទងទៅហ្នឹង បញ្ហានេះដែរ ប្រភពខាងលើនេះ បានឲ្យដឹងច្បាស់ថា Messi មានការមិនសប្បាយចិត្តជាមួយនឹងក្រុម Barcelona ដែលបរាជ័យ ក្នុងការនាំយក Philippe Coutinho និង Angel Di Maria ក្នុងរដូវក្តៅកន្លងមកនេះ។

ជាងនេះទៅទៀត Messi កំពុងតែរង់ចាំមើលលោក Valvader អ្នកចាត់ការក្រុម Barcelona ដែលលោក អាចដឹកនាំក្រុម Barcelona បានយ៉ាងល្អនៅ Laliga បានឬទេ។ យ៉ាងណាវិញ តាមរយៈហេតុផលទាំងនេះ មិនមែនមានន័យថា Messi ចង់ចាកចេញ Barcelona ឡើយ ខណៈកីឡាករដ៍ឆ្នើម រូបនេះ ចង់ឲ្យក្រុមមានភាពខ្លាំងក្លាដូចដើមវិញ ជាពិសេសគឺដូចពេលមាន Neymar ដែលជាកីឡាករដ៍មានសក្តានុពលនៅក្នុងក្លិប។

ហេតុនេះហើយ ប្រសិនបើនៅក្នុងរដូវកាលនេះ ក្រុម Barcelona ទទួលរងបរាជ័យ ក្នុងការឈ្នះពានក្នុងស្រុក និងក្រៅស្រុក ដូចនឹងការបរាជ័យ នារដូវក្តៅកន្លងមកនេះ នោះក្រុម Barcelona អាចបាត់បង់ Messi ជាក់ជាមិនខាន។ Diario Gol បានបញ្ជាក់យ៉ាងខ្លីថា Lionel Messi អាចក្លាយជា Super Star ទី២ របស់ Barcelona ដែលដើរចេញពីក្លិប។

មតិយោបល់