ក្រុមជើងខ្លាំងបារាំងបានភ្លាត់ស្នៀត លេងស្មើក្រុមខ្សោយ លុចស៊ាំប៊ួរ ក្នុងទឹកដីខ្លួនឯងកាលពីយប់មិញនេះ ក្នុងការប្រកួតជុំទី៨ ជម្រុះ World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ី។
តាមរយៈការប្រកួតស្មើ ០-០ ជាមួយក្រុម លុចស៊ាំប៊ួរ កាលពីយប់មិញនេះ បានធ្វើឲ្យក្រុមមាន់គកបារាំង ថយនូវគម្លាតនាំមុខលើក្រុម ស៊ុយអ៊ែត ត្រឹម១ពិន្ទុប៉ុណ្ណោះ ព្រោះថា ស៊ុយអ៊ែត បានយកឈ្នះ ប៉េឡារ៉ុស ដល់ទៅ ៤-០ ។ នេះគឺជាភាពតានតឹងសម្រាប់បារាំង ខណៈការប្រកួត នៅសល់ ២ប្រកួតទៀត ស្របពេលដែលបារាំង ត្រូវធ្វើដំណើរទៅទឹកដីប៊ុលការី នៅថ្ងៃទី ៨តុលា និងបើកទ្វារទទួលក្រុម ប៉េឡារ៉ុស នៅក្នុងការប្រកួតចុងក្រោយ នសថ្ងៃទី ១១ តុលាបន្ទាប់ទៀត។ ចំណែកក្រុម ស៊ុយអ៊ែតវិញ ត្រូវបើកទ្វារទទួល លុចស៊ាំប៊ួរ នៅថ្ងៃទី៧តុលា និងត្រូវធ្វើដំណើរទៅកាន់ទឹកដីក្រុមខ្លាំង ហូរឡង់ នៅថ្ងៃទី ១១តុលា បន្តទៀត។
យ៉ាងណាវិញ សម្រាប់ហូរឡង់ ក៍មិនទាន់អស់ឱកាសនៅឡើយនោះទេ ព្រោះថា ហូរឡង់ មាន១៣ពិន្ទុក្នុងដៃ តិចជាងក្រុមបារាំងត្រឹម ៤ពិន្ទុ និងតិចជាងស៊ុយអ៊ែត ត្រឹម៣ពិន្ទុប៉ុណ្ណោះ ។ ដូច្នេះហើយ សមរភូមិពូលA នេះនឹងមានភាពតានតឹងយ៉ាងខ្លាំង ដែលក្រុម៣កំពុងប្រជែងយកការឡើយ ស្វ័យប្រវត្តិ និងការទាត់ Play Off ដើម្បីឡើងទៅកាន់វគ្គចែកពូល World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ី។



https://www.youtube.com/watch?v=5nlAP1wdN94
មតិយោបល់