ព័ត៌មានកីឡា

AFC Asian Cup៖ កម្ពុជា អាចរកបាន ៣ពិន្ទុពី វៀតណាម បានទេល្ងាចនេះ?

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវទទួលស្វារគមន៍ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម នាវេលាម៉ោង ០៦និង៣០ នាទីល្ងាច ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅលើវាលស្មៅនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្នុងជំនួបទី៣ វគ្គជម្រុះ ប្រចាំពូល C នៃពានរង្វាន់ AFC Asain Cup 2019។

ឆ្លងកាត់ ២ប្រកួត កន្លងមក ក្រុមម្ចាស់ផ្ទះកម្ពុជា កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ២ ដោយបង្ហាញខ្លួន ២លើក ឈ្នះ ១ និង ចាញ់ ១ មាន ៣ពិន្ទុក្នុងដៃ ខណ:ដែល វៀតណាម ក្នុងការបង្ហាញខ្លួន ២លើក គឺមិនទាន់ស្គាល់ពាក្យថាឈ្នះទេ ពោលគឺ ស្មើទាំងពីរលើក ៕

ខាងក្រោមនេះជាវីដេអូជំនួបកាលពី AFF Suzuki Cup 2016៖

//www.youtube.com/watch?v=ce86yJe4_m8

មតិយោបល់