ក្រុមជម្រើសជាតិអាហ្សង់ទីន ពិតជាមិនទាន់សុវត្ថិភាពនៅឡើយទេ ក្នុងការឡើងទៅកាន់វគ្គចែកពូល World Cup ២០១៨ នៅប្រទេសរុស្ស៊ី បន្ទាប់ពីលេងបានត្រឹមស្មើជាមួយក្រុមបាតតារាង វីណេហ្ស៊ូអេឡា ក្នុងលទ្ធផល ១-១។
ក្រុមជម្រើសជាតិ អាហ្សង់ទីនកំពុងតែឈរ ក្នុងតំណែងលេខ៥ ដែលត្រូវលេង Play Off ប្រសិនបើមិនអាចកែប្រែស្ថានការណ៍ ដ៍អាក្រក់នាពេលនេះ បានទេនោះ។ ជាការពិតណាស់ ការប្រកួតក្នុងដីខ្លួនឯង ជាមួយក្រុមបាតតារាង វីណេហ្ស៊ូអេឡា ដែលសង្ឃឹមដណ្តើមបាន ៣ពិន្ទុយ៉ាងស្រួលនោះបែរជាត្រូវរលាយបាត់ទៅវិញ បន្ទាប់ពីក្រុមរងជើងឯក World Cup កាលពីឆ្នាំ២០១៤កន្លងមកនេះ លេងបានត្រឹមស្មើប៉ុណ្ណោះ។ អាហ្សង់ទីន នៅសល់២ប្រកួតក្នុងដៃបន្តទៀត ដោយត្រូវជួបក្រុម ប៉េរ៉ូក្នុងដីខ្លួនឯង និងការប្រកួតចុងក្រោយ ត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុម អេក្វាឌ័រ។
យ៉ាងណាក៍ដោយ អាហ្សង់ទីន មិនទាន់អស់សង្ឃឹមនៅឡើយទេ ព្រោះថា គម្លាតពិន្ទុជាមួយក្រុម កូឡុំប៊ី, អ៊ុយរ៉ាហ្គាយ, ប៉េរ៉ូ, ឈីលី និងប៉ារ៉ាហ្គាយ ប្រហាក់ប្រហែលគ្នា មានតែប្រេស៊ីលមួយគត់ដែលសុវត្ថិភាពឡើង ដោយស្វ័យប្រវត្តិ ខណៈក្រុមទាំងប៉ុន្មានខាងលើនេះ ត្រូវប្រឹងប្រែងបន្តទៀត។ ដូច្នេះហើយ រង់ចាំមើលថា តើក្រុមជម្រើសជាតិអាហ្សង់ទីន អាចបន្តឡើងទៅកាន់ការប្រកួត ព្រឹត្តិការណ៍ World Cup ២០១៨ នៅប្រទេសរុស្ស៊ី ឬយ៉ាងណា?
https://www.youtube.com/watch?v=6OuTRcbzl9s
មតិយោបល់