លោកអ្នកមួយចំនួនប្រហែលជាមិនធ្លាប់បានស្គាល់កម្មវិធី ឬ App កម្ចាត់មុសនៅលើស្មាតហ្វូននៅឡើយទេ ខណៈកម្មវិធីប្រភេទនេះ គឺមានមកជាយូរមកហើយ។ ដោយឡែក នៅពេលនេះ Post Tech សូមណែនាំនូវកម្មវិធីកម្ចាត់មុសថ្មីមួយដែលមានភាពវៃឆ្លាត ងាយស្រួលប្រើ និងផ្តល់ប្រសិទ្ធភាពបំផុត ហើយអាចទាញយកទៅប្រើប្រាស់នៅលើទូរសព្ទដៃ iPhone និង Android បានដោយសេរីទៀតផង។

Anti-Mosquito នេះ ប្រើប្រាស់នូវរលកហ្វ្រេកង់សំឡេងម្យ៉ាងដែលអ្នកវិទ្យាសាស្រ្តបានស្រាវជ្រាវរកឃើញថា វាអាចធ្វើឱ្យសត្វមុសទ្រាំទ្រមិនបាននៅពេលឆ្លងកាត់ក្បាលរបស់វា រួចនឹងហើរខ្ចាត់ខ្ចាយមិនហ៊ានមកក្បែរ។
App មួយនេះដែរ ក៏មានផ្តល់នូវជម្រើសកម្រិតហ្វ្រេកង់សំឡេងខ្ពស់ ឬទាប និងភ្ជាប់មកជាមួយមុខងារសម្រាប់កំណត់រយៈពេលឱ្យសំឡេងនោះបន្លឺឡើងផងដែរ (សម្រាប់ប្រព័ន្ធ Android មិនមានទេ)។ តែសូមបញ្ជាក់ថា កាលណាហ្វ្រេកង់សំឡេងកាន់តែខ្ពស់ គឺមុសនឹងកាន់តែខ្លាច។
ដើម្បីទាញយកកម្មវិធីនេះទៅប្រើសូមចុចលើតំណរភ្ជាប់នេះ (Android, iOS)៕
មតិយោបល់