អ្នកគាំទ្រក្លិប Spartak Moscow អាចប្រឈមមុខនឹងការដាក់ពិន័យរបស់ Uefa បន្ទាប់ពីមានលេចឮថាមានការបាញ់កាំជ្រូចភ្លើងចូលក្នុងទីលានដាក់លោកអាជ្ញាកណ្តាលអំឡុងការប្រកួតក្នុងក្របខ័ណ្ឌ Champions League 1-1 នៅទឹកដី Slovenian Maribor ។
គ្រាប់ផ្លោងមួយគ្រាប់ចេញពីកន្លែងអ្នកគាំទ្រ សម្តៅមកជើង ជិតប៉ះជាមួយមន្ត្រីអាជ្ញាកណ្តាលអាល្លឺម៉ង់លោក Deniz Aytekin នៅពេលគាត់ដើរនៅជិតបន្ទាត់កណ្តាលក្នុងទីលាន ហើយក៏មានការប៉ះទង្គិចគ្នាមុនពេលចាប់ផ្តើមប្រកួតរវាងអ្នកគាំទ្រនិងប៉ូលីស។ សូមបញ្ជាក់ផងដែរថា Spartak និង Maribor ស្ថិតក្នុងពូល E រួមជាមួយ Liverpool និង Sevilla ។
គួរំលឹកផងដែរថា Spartak Moscow នឹងត្រូវទទួលស្វាគមន៍ Liverpool នៅថ្ងៃទី ២៦ ខែកញ្ញា នៅក្នុងការប្រកួតលើកទី ២ Champions League ៕
https://www.youtube.com/watch?v=cufxwzlsfsE
https://www.youtube.com/watch?v=wG4wzReHoKw
https://www.youtube.com/watch?v=hzNfcSprUq4&t=12s
មតិយោបល់