ព័ត៌មានកីឡា

Ronaldo ពិតជាមិនឲ្យចាញ់ Messi ឡើយ

ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំ របស់ក្រុម Real Madrid កីឡាករ Cristiano Ronaldo នៅតែល្អបើទោះបីជាវ័យកាន់តែជ្រេ ទៅហើយក៍ដោយ។

នេះគឺជាការបង្ហាញខ្លួនយ៉ាងល្អសម្រាប់កំពូលខ្សែប្រយុទ្ធដ៍ឆ្នើម Cristiano Ronaldo ជាមួយក្រុម Real Madrid ក្នុងក្របខ័ណ្ឌ UEFA Champion League រដូវកាលនេះ។ ជាក់ស្តែងណាស់ បើទោះបីជា ការចាប់ផ្តើមរដូវកាលកន្លងមកនៅ Laliga ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ មិនបានបង្ហាញខ្លួនចំនួន ៣ប្រកួតកន្លងមកហើយ តែមិនបានធ្វើឲ្យ សមត្ថភាពរបស់ តារាស្រស់សង្ហារូបនេះ ថមថយទៅតាមនោះឡើយ។ ដូចការរំពឹងទុកមែន Cristiano Ronaldo បានរកគ្រាប់បាល់ ឲ្យក្រុម Real Madrid បាន ២គ្រាប់ ក្នុងចំណោមជ័យជម្នះ ៣-០ លើក្រុម APOEL Nicosia ។

២គ្រាប់ដែល Ronaldo រកបាននេះ បានធ្វើឲ្យខ្សែប្រយុទ្ធរូបនេះ តាមទាន់គ្រាប់បាល់របស់ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ថែលស៊ុតបាន កាលពីម្សិលមិញ រួមទាំង Harry Kane របស់ក្រុម Tottenham និង John Stones របស់ក្រុម Manchester City សុទ្ធសឹងរកបាន ២គ្រាប់ដូចគ្នា។ គួរបញ្ជាក់ផងដែរថា ២គ្រាប់នេះ Ronaldo ធ្វើបាននៅនាទីទី ១២ និងដោយបាល់១១ម៉ែត្រ នៅនសទីទី ៥១ ខណ:គ្រាប់ទី៣រកបានដោយខ្សែការពារប្រធានក្រុម Sergio Ramos នៅនាទីទី ៦១។

ដូច្នេះហើយ កំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នៅតែជាគូប្រជែងយ៉ាងសំខាន់ ជាមួយនឹង Lionel Messi របស់ក្រុម Barcelona ដដែល។

//www.youtube.com/watch?v=Y_I5SHIM8Ms

មតិយោបល់