ព័ត៌មានកីឡា

Usain Bolt មានគម្រោងចូលនិវត្តន៍ ក្រោយឈ្នះមេដាយមាសទាំង៣វិញ្ញាសា

Usain Bolt កីឡាកររត់ប្រណាំងមានល្បឿនលឿនជាងគេលើលោកបានជួយប្រទេសចាម៉ៃកាទទួលមេដាយមាស៣ទៀតហើយ ក្នុងវិញ្ញាសា៣ទាំង៣នៅអូឡាំពិកប្រទេសប្រេស៊ីលនេះ។

វិញ្ញាសាទាំង៣ដែល Bolt រកបានមេដាយមាសនេះ គឺរត់ចម្ងាយ១០០ម៉ែត្រ ២០០ម៉ែត្រ និង៤*១០០ម៉ែត្រ។ បន្ទាប់ពីរកបាន៣មេដាយនេះ បានធ្វើឱ្យកីឡាកររត់ប្រណាំងនេះបង្កើតជាប្រវត្តិសាស្ត្រមួយហើយ ដោយរូបគេតែងតែរកបានមេដាយមាស៣ ឬគ្រប់វិញ្ញាសាដែលខ្លួនប្រកួតទាំងអស់ តាំងពីអូឡាំពិកនៅប្រទេសចិន ២០០៨ អង់គ្លេស២០១២ និងប្រេស៊ីល២០១៦នេះ។

_90856808_bolt2008_getty

សមិទ្ធផលដែលគ្មាននរណាអាចធ្វើដូចនេះ បានធ្វើឱ្យកីឡាករវ័យ២៩ឆ្នាំរូបនេះគិតថាខ្លួនបានធ្វើអ្វីគ្រប់យ៉ាងដើម្បីជាតិអស់ហើយ ដូច្នេះនៅឆ្នាំ២០១៧ខាងមុខនេះ Bolt អាចនឹងប្រកាសចូលនិវត្តន៍ ដើម្បីទុកឱកាសឱ្យក្មេងជំនាន់ក្រោយបានបញ្ចេញសមត្ថភាពម្ដង។

150829142141-usain-bolt-4x100-exlarge-169

មតិយោបល់