ក្រុមជើងខ្លាំងអ៊ីតាលី Atalanta បានបំបាក់ក្រុមជើងខ្លាំងអង់គ្លេស Everton ក្នុងលទ្ធផល ៣-០ នាជំនួប UEFA Europa League វគ្គចែកពូល នៃពូល E ។
Everton បានរងនូវការបរាជ័យយ៉ាងចាស់ដៃ ដោយសារក្រុមអ៊ីតាលី Atalanta ក្នុងការប្រកួតបើកឆាក នៃពានរង្វាន់ UEFA Europa League ។ ៣គ្រាប់របស់ក្រុម Atalanta រកបានដោយ កីឡាករ Andrea Masielo នៅនាទីទី២៧, Alejandro Gomez នៅនាទីទី៤១ និងកីឡាករ Bryan Cristante នៅនាទីទី៤៤។ ដូច្នេះហើយ ក្រុម Everton បានធ្លាក់ទៅកាន់បាតតារាង ក្នុងពូល E ខណៈមួយគូទៀត លេងបានស្មើគ្នាក្នុងលទ្ធផល១-១ រវាង Apollon Limassal និង Lyon។
នេះគឺជាបរាជ័យយ៉ាងអាម៉ាស់បំផុត សម្រាប់ Everton នៅលើទឹកដីអ៊ីតាលី ខណៈការប្រកួតបន្តបន្ទាប់ទៀត ត្រូវជួបក្រុមខ្លាំង Lyon និងក្រុម Apollon Limassal ដែលទាមទារឲ្យក្រុម Everton ត្រូវខិតខំព្យាយាមយ៉ាងខ្លាំង ដើម្បីដណ្តើមពិន្ទុ ក្នុងការឡើងទៅកាន់វគ្គបន្តទៀត។ យ៉ាងណាវិញ ក្រុមដែលអាចគ្រោះថា្នក់សម្រាប់ Everton មួយទៀតនោះគឺក្រុម Lyon ។
តោះ! មកទស្សនា ក្រុម Everton បរាជ័យ ក្រោមស្នាដៃក្រុម Atalanta ខាងក្រោមនេះទាំងអស់គ្នា៖
https://www.youtube.com/watch?v=ISwg2yNqBM4
មតិយោបល់