បន្ទាប់ពីកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានចុះកុងត្រា ជាមួយក្រុមសេះបង្កង់ Juventus រួចមក បានធ្វើឲ្យក្លិបក៍ដចជាអ្នកគាំទ្រ មានការសាទរយ៉ាងខ្លាំង ចំពោះវត្តមាន កំពូលកីឡាករស៊ុតមិនចេះរីងស្ងួតរូបនេះ។
យ៉ាងណាវិញ ថ្វីបើ Juventus ទទួលបានកីឡាករឆ្នើម មួយរូបពិតមែន តែក្រុមជើងឯកអ៊ីតាលីមួយនេះ អាចប្រឈមនឹងការបាត់បង់ខ្សែប្រយុទ្ធ Gonzalo Higuain នាពេលដ៍ខ្លីខាងមុខនេះ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់កាសែត Marca បានឲ្យដឹង Gonzalo Higuain ត្រៀមទៅចូលរួមជាមួយក្រុមតោខៀវ Chelsea នារដូវក្តៅខាងមុខនេះ ក្នុងតម្លៃខ្លួន ៨៨លានផោន។ Higuain កាន់តែទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីសំណាក់ Chelsea ខណៈក្លិបអង់គ្លេសមួយនេះ កំពុងបើកការចរចារ ជាមួយ Juventus ទាក់ទងនឹងការផ្ទេរខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ។ ម្យ៉ាងវិញទៀត Juventus អាចនឹងយល់ព្រមលក់ Higuain ព្រោះថា វត្តមានរបស់ Ronaldo គឺជាកម្លាំងប្រយុទ្ធដ៍សំខាន់របស់ក្លិបទៅហើយ ខណៈ Higuain មិនមែនជាខ្សែប្រយុទ្ធមុតស្រួចទៀតឡើយ។
ដូច្នេះហើយ Gonzalo Higuain នឹងចាកចេញពីក្រុមសេះបង្កង់ Juventus ទៅកាន់ក្រុមតោខៀវ Chelsea បន្ទាប់ពី Ronaldo កំពុងតែទទួលការស្ចាគមន៍ យ៉ាងខ្លាំងពីក្លិប និងអ្នកគាំទ្រ។



មតិយោបល់