ព័ត៌មានបច្ចេកវិទ្យា

ដឹងអត់ iPhone X ថតវីដេអូ 4K មួយនាទី ស៊ី Memory ប៉ុន្មាន?

សមត្ថភាពកាមេរ៉ាអាចផ្តិតយកវីដេអូដល់កម្រិត 4K គឺជាលក្ខណៈសម្បត្តិដ៏ទាក់​ទាញបំផុតមួយនៅលើស្មាតហ្វូនបច្ចុប្បន្ន ដោយសារតែកម្រិតភិចសែលរបស់វា ធំជាងវីដេអូ ១០៨០p រហូតដល់ទៅ ៤ ដង។ ប៉ុន្តែ ទន្ទឹមនឹងនោះ វីដេអូ​ដែលផ្តិតចេញក្នុងកម្រិតគុណភាពនេះ វាក៏ស៊ីមេម៉ូរីមិនតិចដែរ។

ប៉ុន្តែ សម្រាប់វីដេអូ 4K ថតចេញពីកាមេរ៉ា iPhone ស៊េ​រី​ថ្មីទាំង ៣ ម៉ូឌែល (8, 8 Plus, & X) ពិតជាមិនស៊ីទំហំមេម៉ូរីធំដូចជាលោកអ្នកគិតនោះទេ។ ពោលគឺ វាស៊ីតិចជាងធម្មតារហូតដល់ពាក់កណ្តាល ដោយសារតែវាដំណើរការលើប្រព័ន្ធ iOS 11 ដែលប្រើប្រាស់ប្រភេទកូដវីដេអូ HEVC។

ក្នុងនោះ ប្រសិនបើលោកអ្នកជ្រើសរើសថតវីដេអូកម្រិត 4K ល្បឿន ៣០ ប៉ុស្តិ៍/វិនាទី (@30fps)៖
– ៣០ វិនាទី វានឹងស៊ីមេម៉ូរីទំហំ ៩៤ MB (លើ iOS 10 ស៊ី ១៨៨ MB)
– ៦០​ វិនាទី វានឹងស៊ីមេម៉ូរីទំហំ ១៧០ MB
– ៥ នាទី វានឹងស៊ីមេម៉ូរីទំហំ ០.៩០ GB
– ១០ នាទី វានឹងស៊ីមេម៉ូរីទំហំ ១.៨ GB
– ៣០ នាទី វានឹងស៊ីមេម៉ូរីទំហំ ៥.៥ GB

ប្រសិនបើលោកអ្នកជ្រើសរើសថតវីដេអូកម្រិត 4K ល្បឿន ៦០ ប៉ុស្តិ៍/វិនាទីវិញ ក្នុង​ប្រវែងវីដេអូដូចគ្នា វានឹងស៊ីទំហំមេម៉ូរីធំជាងទ្វេដង ដោយ ៦០ វិនាទី ស៊ីមេម៉ូរីទំហំ ៣៥០ MB ហើយសម្រាប់ជម្រើសថតវីដេអូ 4K ល្បឿន ២៤ ប៉ុស្តិ៍/វិនាទី វាស៊ីទំហំតិចជាងបន្តិចបន្តួច៕

https://www.youtube.com/watch?v=sMuPu4AWsIg

គួរបញ្ជាក់ថាៈ ដើម្បីថតវីដេអូក្នុងកម្រិត 4K លោកអ្នកត្រូវចូលទៅប្តូរក្នុង Settings របស់កម្មវិធីកាមេរ៉ា ពោល គឺវាមិនកំណត់មកពីនាយស្រាប់នោះទេ៕

ប្រភពព័ត៌មានៈ iMore

មតិយោបល់