ក្រុមសេដ្ឋីបារាំង Paris Saint Germain បានយល់ព្រមបន្តកុងត្រាថ្មីដល់យុវជនវ័យ ១៥ឆ្នាំ Kays Ruiz ដែលជាអតីតយុវជនរបស់ក្រុម Barcelona រហូតដល់ឆ្នាំ ២០២០ ។
Kays Ruiz គឺជាអតីតយុវជនមួយរូបដែលដុះចេញពីថ្នាលបណ្តុះបណ្តាលរបស់ក្រុម យក្សអេស្ប៉ាញ Barcelona ។ យ៉ាងណា វិញយុវជនដែលទើបមានវ័យ ១៥ឆ្នាំរូបនេះ ត្រូវបានក្រុម Paris Saint Germain នាំយកមកកាន់ ប្រទេសបារាំង កាលពីឆ្នាំ ២០១៥ កន្លងមក។ ក្នុងនោះដែរ ក្នុងការលេងនៅក្នុងឈុតយុវជនរបស់ក្រុម Paris Saint Germain នោះ Kays Ruiz ត្រូវបានក្លិបតម្រូវឲ្យពាក់ស្លាកលេខ ១០ ដែលជាលេខយ៉ាងល្អមួយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនេះ យុវជនវ័យក្មេងរូបនេះ ត្រូវបានក្រុម Paris Saint Germain យល់ព្រមបន្តកុងត្រាថ្មី បន្ថែមទៀត រហូតដល់ឆ្នាំ ២០២០ ដើម្បីបន្តបណ្តុះបណ្តាលតារាក្មេងខ្ចីរូបនេះបន្ថែមទៀត។ បើតាមការឲ្យដឹងពី Daily Star បានឲ្យដឹងថា ការបន្តកុងត្រាថ្មី រហូតដល់ឆ្នាំ ២០២០ នោះវាល្មមឲ្យ Kays Ruiz មានអាយុពេញ ១៨ឆ្នាំ ខណៈ Paris Saint Germain នឹងតាមដានសមត្ថភាពយុវជនរូបនេះបន្តទៀត ក្នុងន័យចង់ឲ្យ Kays Ruiz អាចមានឱកាសលេងក្នុងឈុតធំ តែម្តង។
ដូច្នេះហើយ ប្រសិនបើ Kays Ruiz មានការរីកចម្រើនសមត្ថភាព គួរឲ្យកត់សម្គាល់មែននោះ យុវជនដែលកំពុងតែរះមួយនេះ នឹងក្លាយជាកីឡាករវ័យក្មេងមួយរូបក្នុងឈុតធំ របស់ក្រុម Paris Saint Germain នាពេលអនាគត់ជាក់ជាមិនខាន។
មតិយោបល់