Pelle ចង់ចេញពី Southampton មកលេងនៅចិន ម្នាក់ទៀតហើយ

Graziano Pelle កំពុងតែពិចារណាសំណើរចាកចេញពីក្រុម Southampton របស់អង់គ្លេស មកលេងនៅប្រទេសចិនវិញជាមួយក្រុម Shandong Luneng ក្នុងតម្លៃខ្លួនប្រមាណជា១៣លានផោន។

Pelle បានចំណាយពេល២ឆ្នាំមកហើយ ជាមួយក្រុម Southampton លេងនៅអង់គ្លេស ហើយកីឡាកររូបគេក៏បានជួយក្រុមច្រើនដែរនៅតំបន់ប្រយុទ្ធ បើទោះបីជាមិនមែនជា Top Scorers ក៏ដោយ។ យ៉ាងណាមិញ អនាគតរបស់ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ កំពុងតែស្រពិចស្រពិលនៅឡើយ ដោយសារតែរូបគេចង់ចាកចេញទៅលេងនៅប្រទេសចិនផង ក៏ដូចជាចង់លេងនៅអង់គ្លេសបន្តផង។

graziano-pelle-china-southampton តែទោះជាយ៉ាងនេះក្ដី ដំណើរទៅលេងនៅចិន ហាក់មានភាគរយខ្ពស់ជាង ព្រោះក្លឹបនៅប្រទេសចិនបានឱ្យតម្លៃខ្លួនខ្សែប្រយុទ្ធជម្រើសជាតិអ៊ីតាលីរូបនេះខ្ពស់ដល់ទៅ១៣លានផោន ខណៈដែលតម្លៃពលកម្មវិញក៏មិនតិចនោះដែរ។ មួយវិញទៀតក៏មានដំណឹងមកថា ក្លឹប Southampton កំពុងតែទាក់ទងទិញខ្សែប្រយុទ្ធថ្មីមកជំនួសកន្លែងរូបគេរួចហើយដែរនៅពេលខាងមុខនេះ។

Pelle លេងឱ្យ Southampton កាលពីរដូវកាលមុនបាន៣០ប្រកួតរកគ្រាប់បាល់បាន១១គ្រាប់ បញ្ចូលបាល់ឱ្យមិត្តរូមក្រុមបាន៦គ្រាប់ និងស៊ុតចេញបាន៨១គ្រាប់ដែលចំគោលដៅ។ កីឡាកររូបនេះជាប់ជម្រើសជាតិឈុតធំអ៊ីតាលីតាំងពីឆ្នាំ២០១៤ បង្ហាញខ្លួនបាន១៧ប្រកួត រកបាន៧គ្រាប់៕

shandong-luneng-taishan-1467864943-800

មតិយោបល់